Social Network

Selena សុំទោសភ្លាមៗ ក្រោយដឹងខ្លួនខុស និយាយពេបជ្រាយសម្រស់ Hailey

តារាចម្រៀងអាមេរិក វ័យ ២៩ឆ្នាំ Selena Gomez បានសុំទោសបន្ទាប់ពីអ្នកគាំទ្រចោទប្រកាន់នាងថា បានចំអកឱ្យភរិយាអតីតមិត្តប្រុស Justin Bieber គឺ Hailey Bieber នៅលើ TikTok កាលពីដើមសប្តាហ៍នេះ។

Selena Gomez បានសម្រេចលុបចោលលវីដេអូណែនាំថែរក្សាសម្រស់របស់នាងនៅលើ Tik Tok បន្ទាប់ពីមហាជនមួយចំនួនចោទថា នាងបាននិយាយលើស ថែមទាំងចំអកឱ្យ Hailey Bieber ទៀតផង។

ក្នុងករណីនេះ Selena បានធ្វើការឆ្លើយតបថានាងគ្មានចេតនានោះទេ អ្វីដែលនាងបាន និយាយ និងធ្វើគ្មានអ្នកណាម្នាក់យល់នោះទេ ដូច្នេះ Selena សុខចិត្តសុំទោស និងវីដេអូចេញដើម្បីមិនចង់ មានបញ្ហាវែងឆ្ងាយ។

ដំណើរដើមទងដែលនាំឱ្យកើតមានបញ្ហានេះគឺដោយសារ ដំបូងឡើង Hailey Bieber បានបង្ហោះឃ្លីប មួយដែលមានចំណងជើងថា "Ready with me" ដើម្បីនិយាយអំពីការផាត់មុខ និងធ្វើសក់របស់ នាង។ ជាមួយគ្នានេះដែរ Selena Gomez ក៏បានចែករំលែកវីដេអូអំពីរបៀបថែរក្សាស្បែករបស់ នាងនៅលើទំព័រផ្ទាល់ខ្លួនស្រដៀងគ្នា។

ថ្វីត្បិតតែ Selena មិនបាននិយាយចំៗឈ្មោះ Hailey Bieber ក៏ដោយ ក៏អ្នកគាំទ្របានវិភាគ ពួកគេជឿថា Selena Gomez មានចេតនាចំអកសម្រស់ភរិយា Justin Bieber ពិតប្រកាដ៕

ដកស្រង់ពី៖Sabay