Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយល្បីបែកគ្នា អតិជាតិបុត្រ អះអាងថា ឧបសគ្គមិនអាចរារាំងស្នេហាអ្នកទាំងពីរបានទេ

  • Print

ក្រោយល្បីថាស្នេហារបស់កញ្ញា ដួង មានិច និងអតិជាតិបុត្រ ដល់ផ្លូវបំបែក ខណៈមិនឃើញអ្នកទាំងពីរមានភាពស្និទ្ធស្នាលដូចមុន ស្រាប់តែពេលនេះខាងប្រុសចេញមុខអះអាងថា រវាងអ្នកទាំងពីរបើមានឧបសគ្គក៏មិនអាចរារាំងពួកគេបានដែរ។

ថ្មីៗនេះមហាជនក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា ដួង ម៉ានិច និងអតិជាតិបុត្រ ហាក់មានការអ្នកចាប់អារម្មណ៍ទៅលើទំនាក់ទំនងរបស់អ្នកទាំងពីរថាអាចបែកគ្នា ព្រោះហាក់ស្ងាត់សកម្មភាពក្នុងការជួបគ្នា ក៏ដូចជាLiveមួយរយៈធំ រហូតដល់មានពាក្យចរចាមអារាមថា អ្នកទាំងពីរត្រូវបានចាស់ទុំបំបែកទៀតផង។

តាមរយៈដំណឹងដ៏រសើបនេះ អតិជាតិបុត្រ ក៏បានអះអាងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានឆ្លើយតបខមមិនរបស់នារីម្នាក់ ដែលគាំទ្រស្នេហារបស់អ្នកទាំងពីររហូតចូលខមមិនថា «ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ អូនត្រូវចាំថា បងម្នាក់នេះជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះស្នេហារបស់ប្អូន»។ឃើញមានអ្នកចូលខមមិនបែបនេះ អតិជាតិបុត្រ ចូលឆ្លើយតបទៅវិញយ៉ាងមានភាពជឿជាក់ថា «ឧបសគ្គចំពោះខ្ញុំគឺគ្មានទេបង ឧបសគ្គមិនអាចរារាំងខ្ញុំបានទេ» ។

បើតាមការបញ្ជាក់របស់ អតិជាតិបុត្រ នៅលើហ្វេសប៊ុកកាលពីកន្លងទៅ ដែលគ្រប់គ្នាគិតថាអ្នកទាំងពីរបានបែកគ្នា មិនឃើញមានភាពស្និទ្ធស្នាលជួបគ្នាដូចមុន ជាពិសេសថ្ងៃកំណើតរបស់កញ្ញា ដួងម៉ានិច តែម្តង ក៏ព្រោះតែខាងប្រុសមានបញ្ហាបាក់ឆ្អឹងដៃ មិនទាន់បានជាស្រួលបួល ទើបឃើញអ្នកទាំងពីរស្ងាត់បែបនេះ៕





ដកស្រង់ពី៖Sabay