Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះៗ! ឡានអគ្គិសនី MG រាងថ្មីអេម Fan ដឹងតែត្រូវចិត្ត

  • Print

ក្រុមហ៊ុន MG បានបញ្ចេញរូបភាពរថយន្តអគ្គិសនីថ្មីរបស់ខ្លួនគឺម៉ូដែល MG4 EV ដែលគ្រោងនឹងប្រកាសចេញផ្លូវការនៅអំឡុងខែកញ្ញាខាងមុខនេះ។

វាជារថយន្តដំបូងដែលអភិវឌ្ឍលើគ្រោងឆ្អឹង Modular Scalable Platform (MSP) ហើយគ្រោងឆ្អឹងនេះក៏នឹងដាក់នៅលើម៉ូដែលរថយន្ត MG ផ្សេងៗទៀតដែរ។ ការឌីហ្សាញផ្នែកខាងមុខរបស់វា រាងខុសពីគេបន្តិចដោយប៉ាណាធ្វើកាន់តែតូច ជាមួយចង្កៀង LED រាងធំ និងមានពិលកាងបញ្ឈររាងស្លីម។

ឯផ្នែកខាងក្រោយរឹតតែអេម ដោយចង្កៀងវាលាតកាត់យ៉ាងវែង ខណ្ឌកណ្តាលដោយឡូហ្គូ MG ហើយ spoiler ក៏ឌីហ្សាញជាពីរកំណាត់ផ្សេងគ្នាដែរ ចំណែកកញ្ចក់ចំហៀងតភ្ជាប់ជាមួយកញ្ចក់ក្រោយតែម្តង។

ចំណែកខាងក្នុងវិញគឺមានប្រព័ន្ធកម្សាន្ត Touchscreen នៅលើតាបឡូ និងកុងទ័រឌីជីថលមិនមានអ្វីបាំងដូចរថយន្តទូទៅទេ គឺដាក់ជាចំហរនៅលើតាបឡូដែរ ឯដៃចង្កូតបែបស្ព័រមានកាំពីរ និងប៊ូតុងចុចបញ្ជា។ នៅកន្លែងស្នូកកណ្តាលវិញ ឃើញមានបន្ទះសម្រាប់សាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងកុងតាក់បង្វិលបញ្ជា ព្រមទាំងមានរន្ធ២សម្រាប់ដាក់កែវទឹក។

រថយន្ត MG4 EV នឹងមានជម្រើសអាគុយពីរ មានទំហំ ៥១គីឡូវ៉ាត់ម៉ោង និង ៦៤គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយពី ៣៥០ ទៅ ៤៥២គីឡូម៉ែត្រ រាល់ពេលសាកពេញ។ ត្រង់ចំណុចនេះ MG ក៏ធ្លាប់បានលើកឡើងដែរថា រថយន្តរបស់ខ្លួននាពេលអនាគត នឹងអាចផ្លាស់ប្តូរអាគុយបាន៕

ដកស្រង់ពី៖Sabay