Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

YG ប្រកាស​ដំណឹង​ឱឡារិក ពីការ Comeback និងការប្រគំតន្ត្រីរបស់ BLACKPINK

  • Print

YG បានចេញសេចក្ដីថ្លែងការណ៍ថ្មី ទាក់ទងនឹងគម្រោងចេញមុខរបស់ BLACKPINK នៅក្នុងខែសីហា ដោយបច្ចុប្បន្ន ពួកគេកំពុងថតបញ្ចប់ និងរៀបចំអាល់ប៊ុមជិតរួចរាល់ហើយ។

ក្រុមនេះគ្រោងនឹងថតវីដេអូបទចម្រៀង នៅចុងខែនេះ ឲ្យបានចប់សព្វគ្រប់សម្រាប់គម្រោង Comeback នៅខែសីហា ខាងមុខ។ «តន្ត្រីជាច្រើនចេញពី Style របស់ BLACKPINK ត្រូវបានរៀបចំឡើងជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងរយៈពេលជាយូរ។ BLACKPINK នឹងចាប់ផ្ដើមដំណើរការប្រគំតន្ត្រីទេសរចណ៍ពិភពលោកដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់ក្រុមចម្រៀងនារី K-Pop នៅចុងឆ្នាំនេះ រួមជាមួយនឹងដំណើរវិលត្រឡប់មកវិញរបស់ពួកគេ ដើម្បីពង្រីក ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ នៅជុំវិញពិភពលោក។ ពួកយើងនឹងបន្តធ្វើការលើគម្រោងខ្នាតធំសម្រាប់ក្រុមផងដែរ»។

នេះជាការលើកឡើងរបស់ YG។ គិតមកត្រឹមពេលនេះ BLACKPINK ផ្អាកចេញបទថ្មីជាក្រុម រយៈពេល ១ ឆ្នាំ ១០ខែ ហើយ គិតតាំងពីចេញអាល់ប៊ុម «THE ALBUM» មកម្ល៉េះ ដោយពួកគេយកពេលផ្ដោតលើការងារទោលរៀងៗខ្លួនវិញ។ ទោះជាខាន Comeback រយៈពេលជាយូរក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់ក្រុមនេះនៅតែឈរលើលំដាប់កំពូល និងកម្រមានក្រុមនារីណាផ្ដួលបានងាយៗណាស់៕

ដកស្រង់ពី៖ Sabay