Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទពេញមេមម៉ូរី? ២ជំហានជ្រើសរើសមេមម៉ូរីកាតត្រឹមត្រូវសម្រាប់ទូរសព្ទ Android

  • Print

ទូរសព្ទ Android របស់អ្នកកំពុងពេញមេមម៉ូរីមែនទេ? អញ្ចឹងបើទូរសព្ទរបស់អ្នកមានរន្ធសម្រាប់បន្ថែមមេមម៉ូរីកាត អត្ថបទនេះនឹងជួយអ្នកឲ្យរកបាននូវកាតដែលល្អបំផុតសម្រាប់ទូរសព្ទ និងមានតម្លៃធូរថ្លៃ។

អញ្ចឹងដើម្បីជ្រើសរើសបានល្អ យើងគ្រាន់យល់ដឹងជំហានងាយៗខាងក្រោម៖

១. ទំហំផ្ទុក ពិតណាស់ព្រោះតែពេញទើបរកទិញមេមម៉ូរីកាត អញ្ចឹងហើយទំហំផ្ទុកជាអ្វីដែលយើងត្រូវមើលមុនគេ។ មេមម៉ូរីជាទូទៅចែកចេញជាពីរប្រភេទគឺ SDHC អាចផ្ទុកបានពី 2GB ដល់ 32GB និង SDXC ចាប់ពី 32GB ដល់ 2TB។ ការជ្រើសរើសទំហំផ្ទុកនេះ ក៏ត្រូវមើលថាតើទូរសព្ទរបស់យើងអាចគាំទ្របានប៉ុណ្ណាផងដែរ ឧទាហរណ៍ទូរសព្ទ SONY Xperia 1ii អាចបន្ថែមមេមម៉ូរីបានដល់ 1TB។អញ្ចឹងដើម្បីច្បាស់ អ្នកអាចឆែកមើលសិនថាទូរសព្ទនោះគាំទ្រទំហំដល់ប៉ុណ្ណា ឬក៏អាចសួរទៅអ្នកលក់ក៏បាន។

២. ល្បឿន អញ្ចឹងបន្ទាប់ពីជ្រើសរើសទំហំផ្ទុករួច យើងដល់ពេលគិតគូរអំពីល្បឿនរបស់វាវិញម្តង។ ពិតណាស់ទូរសព្ទរបស់យើងមានល្បឿនលឿនហើយ ដូច្នេះល្បឿនរបស់មេមម៉ូរីកាតត្រូវតែលឿនដូចគ្នា ដើម្បីរក្សាអារម្មណ៍ប្រើប្រាស់ឲ្យកាន់តែប្រសើរ។ សម្រាប់ទូរសព្ទបច្ចុប្បន្ន វាអាចគាំទ្រមេមម៉ូរីកាតបានចំនួន៣ជំនាន់គឺ Class 10 ល្បឿន 10MB/s ល្បឿនយឺតជាងគេ ល្មមសម្រាប់រក្សាទុករូបសន្លឹក និងថតវីដេអូ FHD, បន្ទាប់មកគឺប្រភេទ UHS-1 Class មានល្បឿនដូចខាងលើដែរ តែមានទំហំធំជាង និងចុងក្រោយលឿនជាងគេ UHS-1 Class 3 ល្បឿន 30MB/s សម្រាប់ live video និងថតវីដេអូ 4K ហើយជាពិសេសនោះល្បឿននេះល្មមសម្រាប់ការដំណើរការកម្មវិធីផ្សេងៗផងដែរ។

សរុបមកវិញ បើអ្នកគ្រាន់តែត្រូវការមេមម៉ូរីសម្រាប់រក្សាទុករូបថត និងចម្រៀងទេ អ្នកអាចប្រើ UHS-1 Class ដែលមានទំហំផ្ទុកធំ ហើយផ្ទុយទៅវិញ បើអ្នកត្រូវការសម្រាប់រក្សាទុកកម្មវិធីនិងហ្គេម គួររើសយក UHS-1 Class 3 ដើម្បីរក្សាល្បឿនដំណើរការរបស់ទូរសព្ទលោកអ្នក៕

ដកស្រង់ពី៖Sabay