Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើល អឿន ម៉ូលីកា ធ្វើខួបកំណើតកូនស្រីគួបជាមួយពិធីឡើងផ្ទះតម្លៃជិតកន្លះលាននៅថ្ងៃនេះ

  • Print

អតីតតារាចម្រៀងស្រីរបស់ផលិតកម្មរ៉ុក អឿន ម៉ូលីកា រៀបចំពិធីខួបកំណើតកូនស្រី គួបជាមួយនិងពិធីឡើងគេហដ្ឋានថ្មីតម្លៃជិតកន្លះលានដុល្លារ ស្ថិតនៅបុរីវ៉ារីណាសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ។

បើតាមលោក អ៊ឹម ជីវ៉ា ពិធីនេះនឹងបានអញ្ជើញភ្ញៀវកិត្ដិយសជាង ១០០តុ។ លោកថា អតីតតារាចម្រៀង និងជាអ្នករកស៊ីអនឡាញ ម៉ូលីកា ធ្លាប់ឆ្លងកាត់ជីវិតជូរចត់ រលាត់អណ្ដែតជួលបន្ទប់រស់នៅ និងធ្លាប់សុំផ្ទះស្នាក់នៅ ប៉ុន្ដែម៉ូលីកា បានតស៊ូពីបាតដៃទទេ រហូតមានលទ្ធភាពទិញផ្ទះដល់ទៅ២កន្លែង មានប្រាក់ចំណូលរាប់ម៉ឺន។

នៅក្នុងខ្លឹមសារដែលលោក អ៊ឹម ជីវ៉ា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញដដែល ឲ្យដឹងថា ទម្រាំដើរមកដល់ចំណុចនេះ អឿន ម៉ូលីកា ខិតខំប្រឹងប្រែងច្រៀងផង លក់អនឡាញផង ដើម្បីរើចេញពីភាពក្រីក្រ ហើយកសាងបានគ្រួសារដ៏កក់ក្ដៅដូចសព្វថ្ងៃ។ លោក អ៊ឹម ជីវ៉ា ក៏ឆ្លៀត និយាយថា មនុស្សកុំមើលងាយមនុស្ស អ្វីៗកើតចេញពីការតស៊ូ និងប្រឹងប្រែង៕

ដកស្រង់ពី៖ Sabay