Social Network

ភ្ញាក់ផ្អើល! មុននេះបន្តិចម្ដាយតារាសម្ដែង ភួង មុន្នីរ័ត្ន បានទទួលមរណៈភាពហើយ

ដំណឹងតក់ស្លុតនៅកនុងរង្វង់សិល្បៈដោយមុននេះបន្តិចម្ដាយរបស់តារាសម្ដែង ភួង មុន្នីរ័ត្ន បានទទួលមរណៈភាពនៅរសៀលថ្ងៃទី៧ ខែកក្ដដានេះ។

នៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែង លោក ឆឹម សក្ដដា បានបង្ហោះសារចូលរួមរំលែកទុក្ខចំពោះ ភួង មុន្នរ័ត្ន កំពុងជួបទុក្ខធំដោយអ្នកម្ដាយជាទីស្រលាញ់បានលាចាកលោក និងភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីសកម្មភាពរបស់តារាស្រីរូបអង្គុយទ្រហោយំចំពោះមុខសពម្ដាយ។ ទន្ទឹមនឹងនេះគេមិនទាន់ដឹងនៅឡើយទេថា ការស្លាប់ម្ដាយរបស់ តារាស្រីរូបនេះស្លាប់ដោយតែជំងឺប្រចាំ កាយឬយ៉ាងណានោះ។

ស្របគ្នានេះដែរ ឆឹម សក្ដដា សូមអំពាវនាវទៅកាន់បណ្ដារមិត្តសិល្បៈទាំងអស់ទៅរួមពិធីបុណ្យសពម្ដាយ ភួង មុន្នីរ័ត្ន៕

ដកស្រង់ពី៖ Sabay