Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងសង្គ្រាមទុកមួយឡែកសិន តែដល់ពេលប្រឡង MGI បវរកញ្ញាអ៊ុយក្រែន និង រុស្ស៊ី ត្រូវគេងរួមបន្ទប់ជាមួយគ្នា

  • Print

កម្មវិធី Miss Grand International ឆ្នាំ ២០២២ បានរៀបចំឲ្យបវរកញ្ញាមកពីប្រទេសរុស្ស៊ី និង អ៊ុយក្រែន ក្លាយជាមិត្តរួមបន្ទប់ជាមួយគ្នា ចំពេលសង្គ្រាមរវាងប្រទេសរបស់ពួកគេទាំង ២ នៅបន្ត មិនទាន់ចប់។

ជាក់ស្ដែងដៃគូរួមបន្ទប់ជាមួយគ្នារបស់បេក្ខបវរកញ្ញា Miss Grand International ឆ្នាំ ២០២២ ត្រូវបានប្រកាស ក្នុងវីដេអូ Live ផ្ទាល់ចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធី កាលពីយប់ថ្ងៃទី០៣ ខែតុលា ។ ផ្អែកតាមលទ្ធផល គឺ បវរកញ្ញាអ៊ុយក្រែន (Olga Vasyliv) និង បវរកញ្ញារុស្ស៊ី (Ekaterina Astachenkova) នឹងត្រូវចែកបន្ទប់គ្នាស្នាក់នៅ សម្រាប់ពេលវេលាដែលពួកគេត្រូវចំណាយ ក្នុងកម្មវិធីប្រកួត។ ផ្អែកតាមតារាងកម្មវិធី Miss Grand International 2022 បានឲ្យដឹងថា បេក្ខនារីមួយមួយចំនួនបានមកដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះឆ្នាំនេះហើយ។

ឯសកម្មភាពដែលទាក់ទងនឹងការប្រកួត គ្រោងនឹងអូសបន្លាយរហូតដល់ចុងខែតុលា។ គេហទំព័រនេះបាននិយាយថា «Miss Grand International គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដែលលើកកម្ពស់ចំណេះដឹង និងការយល់ដឹងរបស់មនុស្សជាតិ ដើម្បីបង្កើតយុទ្ធនាការបញ្ឈប់សង្គ្រាម និងអំពើហិង្សា។ យើងបានព្យាយាមធ្វើជាសំឡេងនៃសន្តិភាពនៅលើពិភពលោក។

ជារៀងរាល់ឆ្នាំយើងព្យាយាមផ្ញើសារ ដើម្បីផ្តល់ក្តីស្រឡាញ់ និងសន្តិភាពដល់ពិភពលោកតាមរយៈការបញ្ជូនសុន្ទរកថាពីបេក្ខនារីដ៏ស្រស់ស្អាតចំនួន ១០ ស្ថិតនៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រចាំឆ្នាំនីមួយៗ និងរៀងរាល់ឆ្នាំ នៅពេលមានឱកាស ម្ចាស់ជយលាភី Miss Grand International ត្រូវធ្វើដំណើរបន្តបេសកកម្មតស៊ូ និងបញ្ឈប់សង្គ្រាម ក៏ដូចជាអំពើហិង្សាគ្រប់រូបភាព ស្របតាមយុទ្ធនាការ "បញ្ឈប់សង្រ្គាម និងអំពើហិង្សា" របស់កម្មវិធី»៕

ដកស្រង់ពី៖ Sabay