Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះអើយ មាស រិទ្ធី អង្គុយផ្សាយព័ត៌មានសុខៗ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

  • Print

មហាជនជនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះពិធីករព៌ត៌មានពូកែវោហាស័ព្ទប្រចាំកម្មវិធីព័ត៌មាន ទូរទស្សន៍ហង្ស មាស គឺលោក មាស រិទ្ធី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីបញ្ចប់ការងារ ផ្សាយព័ត៌មានបានត្រឹមមួយវគ្គ។

នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់ពិធីករល្បីឈ្មោះ មាស រិទ្ធី បានបង្ហោះសារភ្ជាប់ជា មួយរូបភាពប៉ុន្មានសន្លឹក បង្ហាញពីស្ថានភាពរបស់លោកកំពុងតែគេងសម្រាកទទួលការព្យាបាលបឋមពីក្រុមការងារ។ បើតាមបញ្ជាក់ពីសាមីខ្លួនផ្ទាល់បានឱ្យដឹងថាខណៈពេលដែលបំពេញការងារបានត្រឹមមួយវគ្គ ស្រាប់តែ លោកមានអាការៈចុកពោះខ្លាំងមិនអាចទ្រាំបាន ទើបសុំផ្អាកដើម្បីសម្រួលសុខភាពឱ្យប្រសើរឡើងវិញ ។

ដោយឡែកបន្ទាប់ពីទទួលការព្យបាលបឋមដោយការកោសខ្យល់ លោករិទ្ធី ក៏ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង។ យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងមហាជន និងមិត្តរួមអាជីពជាច្រើនអ្នកបានសម្ដែងការព្រួយបារម្ភ និងជូនពរពិធីកររូបនេះឱ្យឆាប់ជា និងមានសុខភាពល្អឡើងវិញ៕

ដកស្រង់ពី៖ Sabay