Social Network

BIGHIT MUSIC ចេញសេចក្ដីប្រកាសទាក់ទងនឹងដំណើរចូលទ័ពរបស់ Jin នាពេល​ឆាប់ៗ

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២ BIGHIT MUSIC បានចេញសេចក្ដីថ្លែងការណ៍ ទាក់ទងនឹងការចូលបម្រើទ័ពរបស់ Jin (BTS) នាពេលខាងមុខ។

នុងសេចក្ដីប្រកាសនោះ ផលិតកម្មនេះបានបញ្ជាក់ដូចខាងក្រោម៖ «សួស្ដី នេះគឺផលិតកម្ម BIGHIT MUSIC ពួកយើងចង់អរកុណដល់អ្នកទាំងអស់គ្នាគ្នាសម្រាប់ការបន្តការគាំទ្រដល់ក្រុមចម្រៀង BTS ហើយក៏សូមជូនដំណឹងថ្មីទាក់ទងនឹ ដំណើរចូលបម្រើទ័ពរបស់ Jin នាពេលខាងមុខ ជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាបដែរ។

ក្នុងសេចក្ដីប្រកាសនោះ ផលិតកម្មនេះបានបញ្ជាក់ដូចខាងក្រោម៖ «សួស្ដី នេះគឺផលិតកម្ម BIGHIT MUSIC ពួកយើងចង់អរកុណដល់អ្នកទាំងអស់គ្នាគ្នាសម្រាប់ការបន្តការគាំទ្រដល់ក្រុមចម្រៀង BTS ហើយក៏សូមជូនដំណឹងថ្មីទាក់ទងនឹ ដំណើរចូលបម្រើទ័ពរបស់ Jin នាពេលខាងមុខ ជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាបដែរ។ Jin នឹងចូលបំពេញកាតព្វកិច្ចរបស់ខ្លួន ជាមួយនឹងវិស័យយោធា ដោយចុះឈ្មោះចូលទាហានឆាប់ៗ។ សូមបញ្ជាក់ថា យើងនឹងមិនរៀបចំធពិធីផ្លូវការណាមួយឡើយ នៅថ្ងៃដែលលោកត្រូវបានជ្រើសតាំងនោះ។

ពិធីចូលរួមជាពេលវេលាដែលត្រូវបានសង្កេតឃើញដោយមន្ត្រីយោធា និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះ។ ដើម្បីការពារបញ្ហាដែលអាចកើតឡើងពីការប្រមូលផ្តុំគ្នា យើងស្នើសុំឱ្យអ្នកគាំទ្រទាំងអស់ សូមមេត្តាកុំចូលទៅកាន់ទីតាំងនោះអី។ ជំនួសមកវិញ យើងសុំឱ្យអ្នក ផ្ដល់ជាពាក្យជូនពរដ៏កក់ក្តៅនៃការគាំទ្រ និងការលាគ្នាពីនៅក្នុងបេះដូងរបស់អ្នកបានហើយ។ យើងក៏សូមណែនាំអ្នក ចៀសវាងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាមួយ ដោយការទិញកញ្ចប់ដំណើរកម្សាន្តដែលគ្មានការអនុញ្ញាត ឬកញ្ចប់ផលិតផលដោយខុសច្បាប់ដោយប្រើ IP របស់សិល្បករ។

ក្រុមហ៊ុនរបស់យើងនឹងចាត់វិធានការចាំបាច់ប្រឆាំងនឹងការប៉ុនប៉ងណាមួយនៅក្នុងសកម្មភាពពាណិជ្ជកម្មដែលធ្វើឱ្យការប្រើប្រាស់ IP បែបនេះកើតមានដោយគ្មានការអនុញ្ញាត។ យើងសុំឱ្យអ្នកផ្ដល់នូវការស្រឡាញ់ និងការគាំទ្របន្តចំពោះ Jin រហូតដល់ថ្ងៃលោក បញ្ចប់កាតព្វកិច្ចក្នុងការបម្រើយោធា និងត្រឡប់មកវិញដោយសុវត្ថិភាព។ ក្រុមហ៊ុនរបស់យើងក៏នឹងខិតខំផ្តល់រាល់ការគាំទ្រដែល Jin ត្រូវការក្នុងអំឡុងពេលនេះដែរ។ សូមអរគុណ»។

រម្លឹកផងដែរ កាលពីចុងខែវិច្ឆិកា មានសេចក្ដីរាយការណ៍មកថា Jin នឹងចូលទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជ្រើសរើសទ័ព នៅថ្ងៃទី ១៣ ខែធ្នូ ដើម្បីទទួលការចាត់តាំងផ្លូវការបន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋាន។ ដោយឡែកទាក់ទងនឹងរបាយការណ៍នេះ BIGHIT MUSIC មិនទាន់បានបង្ហាញច្បាស់លាស់នៅឡើយ បានត្រឹមលើកឡើងថា ពិបាកក្នុងការបញ្ជាក់៕

ដកស្រង់ពី៖ Sabay