Social Network

លើក​ទី​១ហើយ ពេជ្រ សោភា ធ្លោយ​ពាក្យ​មួយម៉ាត់ ល្មម ឈឹម សក្កដា ដេក​គិត​ដែរ!

ពេជ្រ សោភា និង ឈឹម សក្កដា បានទាក់ទងគ្នាប្រមាណ ៦ឆ្នាំកន្លងមកហើយ ហើយធ្វើឲ្យអ្នកគាំទ្រស្មានមិនត្រូវពីទំនាក់ទំនងនោះ ពីព្រោះម្ដងពួកគេបង្ហាញថាជាដៃគូសិល្បៈ ម្ដងជាមិត្តភ័ក្តិ ប៉ុន្តែទើបតែម្សិលមិញនេះ ខាងស្រីបានធ្លោយពាក្យមួយម៉ាត់ ល្មមខាងប្រុសដេកគិតដែរ។

តារាប្រុស ស្រី ១គូ នេះទើបនឹងធ្វើឲ្យភ្ញាក់ផ្អើលថ្មីទៀត ក្រោយពីស្ងប់ស្ងាត់មួយរយៈ ដែលភាពភ្ញាក់ផ្អើលនោះ គឺបន្ទាប់ពីលេចរូបភាពភ្ជាប់ពាក្យជាមួយគ្នា ក្នុងកម្មវិធីមួយមិនបើកចំហរ។ ត្បិតតែយ៉ាងនេះ ទស្សនិកជននៅតែរកសន្និដ្ឋានមិនត្រូវដដែលថាពួកគេជាអ្វីឲ្យពិតប្រាកដ ដោយសារតែពួកគេប្រទះញយដងរួចមកហើយនូវទំនាក់ទំនងស្រដៀងគ្នាក្នុងពិភពសិល្បៈ។

ខ្លះថា នោះគ្រាន់ជាការសម្ដែងដើម្បីកញ្ឆក់យកប្រជាប្រិយភាព ឬក៏ថានោះគ្រាន់ជាសកម្មភាពនៃឈុតឆាកសម្ដែងក្នុងភាពយន្ត ឬបទចម្រៀងណាមួយតែប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ នៅក្នុងពិធីបង្ហាញខ្លួនធ្វើជាតារាតំណាង ឬហៅម្យ៉ាងទៀតថា ទូតសុច្ឆន្ទៈនោះ(BA) ឲ្យហាងមាសលោកជំទាវ ឧកញ៉ា ទ្រី ដាណា ម្សិលមិញនោះ សាមីខ្លួននៅតែមិនបកស្រាយឲ្យច្បាស់។

ចំពោះទំនាក់ទំនងរបស់នាង និង សក្កដា នោះ សោភា ថ្លែងថា ស្រេចលើការមើលឃើញ និងសន្និដ្ឋានរបស់ប្រិយមិត្តអ្នកគាំទ្រទៅចុះ។ នាងថ្លែងថា "ខ្លះគេថា ថត MV, បើកគិតថា MV ក៏ MV ទៅ(សើច!”)...តែ MV ហ្នឹង ពាក់ចិញ្ចៀនឡើងញ័រដៃ ញ័រជើង គេបំពាក់ចិញ្ចៀនឲ្យខ្ញុំ ញ័រដៃពាក់អត់ចូល ដៃកាន់ដៃជាប់ ហេតុអ្វីពាក់អត់ចូល ឯខ្ញុំញ័រតែជើងទេ...ខ្ញុំនិយាយប៉ុណ្ណឹង ជឿថាបងប្អូនអាចយល់បានហើយ ហើយបើថា MV ក៏ MV ទៅ(សើច!”)។ មិនត្រឹមបង្ហើបតម្រុយឲ្យប្រិយមិត្តពិចារណា ពេជ្រ សោភា ក៏ធ្លោយមាត់ទៅ ឈឹម សក្កដា ដែរថា គួរយល់អារម្មណ៍មនុស្សស្រី ៦ឆ្នាំហើយ...។

សោភា និង សក្កដា បានទទួលធ្វើជាតារាតំណាងរបស់ហាងមាស ពេជ្រ ជំទាវឧកញ៉ា ទ្រី ដាណា ព្រមគ្នារយៈពេល ១ឆ្នាំ ដែលនេះជាការត្រឡប់មកធ្វើការងារជួបគ្នាជាថ្មីទៀត ក្រោយពីកូវីដ១៩។ តារាប្រុសស្រី នៅបានប្រាប់ទៀតថា រយៈកាលកន្លងមិនសូវបានជួបស្និទ្ធស្នាលនឹងគ្នា គឺពួកគេមិនមានបញ្ហាអ្វីនឹងគ្នាទេ គ្រាន់តែទី១ដោយសារកូវីដ១៩ ទី២ដោយសារពេលវេលាធ្វើការខុសគ្នាប៉ុណ្ណោះ៕

ចង់ដឹង ពេជ្រ សោភា បង្ហើរពាក្យដាក់ឲ្យសក្កដា ដេកគិត ទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ពី៖ Sabay