Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទែនៗៗ! ចេញហើយ Lexus NX 2024 តម្លៃចេញពីរោងចក្រ ចាប់ពី៤ម៉ឺនដុល្លារ

  • Print

Lexus បានប្រកាសចេញរថយន្តដ៏ល្បីល្បាញរបស់ខ្លួនគឺ NX ស៊េរីឆ្នាំ២០២៤ ដែលរូបរាងខាងក្រៅ កែតែបន្តិចប៉ុណ្ណោះនៅផ្នែកខាងមុខ និងមកជាមួយជម្រើស Hybrid និង Plug-in Hybrid។ រថយន្តប្រណីតស៊េរីថ្មីនេះ ចែកចេញជាម៉ូឌែល NX 250, NX 350 (មានជម្រើសបន្ថែម F Sport និង Hybrid) និង NX 450 Plug-in Hybrid (ក៏មានជម្រើសបន្ថែម F Sport)។

វាមានតម្លៃខុសគ្នាចាប់ពី ៤ម៉ឺន ដល់ ជិត ៦ម៉ឺនដុល្លារ សម្រាប់ទីផ្សារអាមេរិក។ សម្រាប់ម៉ូឌែល NX 250 ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២០៣សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។ ចំណែក NX 350 ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៧៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ។

ចំពោះម៉ូឌែល Hybrid គឺ NX 350h ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយ ផ្តល់កម្លាំងសរុប ២៤០សេះ ជាមួយកម្រិតស៊ីសាំង ៦លីត្រក្នុង ១០០គីឡូម៉ែត្រ។ ចុងក្រោយគឺ NX 450h+ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ បំពាក់ម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំងសរុប ៣០២សេះ រួមជាមួយនឹងកញ្ចប់អាគុយទំហំ ១៨,១គីឡូវ៉ាត់ម៉ោង ពេលសាកភ្លើងពេញអាចធ្វើដំណើរបានចម្ងាយ ៦០គីឡូម៉ែត្រ៕

ដកស្រង់ពី៖Sabay