Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាប់ឮ ធ្លាប់ក្រេប មិនប្រាកដថា អ្នកដឹងចំណុចពិសេសទាំងអស់នេះរបស់ Craft Beer

  • Print

ថ្វីត្បិតតែ Craft Beer មានអាយុកាលរាប់រយឆ្នាំមកហើយ តែស្រាបៀរដែលផលិតចេញពីសិប្បកម្មតូចៗទាំងបេះ មានចំណុចខុសប្លែកពីស្រាបៀរទូទៅច្រើន។

លោក Henry Shelonzek ស្ថាបនិក Cerevisia Craft Brewery នៅរាជធានីភ្នំពេញ បានប្រាប់ Sabay ក្នុង Episode 2 នៃកម្មវិធី Hype ឱ្យដឹងថា៖ «ពខុសគ្នាខ្លាំងនៃស្រាបៀរផលិតចេញពីរោងចក្រ និង Craft Beer គឺរបៀបនៃការផលិតរបស់យើង ពោលគឺយើងនិយាយពីការណែនាំរសជាតិប្លែកៗនៃស្រាបៀរ»។ អ្នកផលិត Craft Beer រូបនេះបានលើកឡើងពីចំណុចលេចធ្លោនៃស្រាបៀរនេះថា៖ «អ្នកផឹកស្រាបៀរ អាចជ្រើសរើសរសជាតិដែលទូទៅមានលក់នៅគ្រប់ទីកន្លែង ជាមួយតម្លៃធូរថ្លៃ ឬក៏ពួកគេអាចចង់ក្រេបរសជាតិស្រាបៀរពិសេសប្លែកពីគេ ក្នុងតម្លៃមួយរាងខ្ពស់បន្តិច។

Craft Beer ត្រូវបានអតិថិជនដែលនិយមទទួលទានផ្ដល់តម្លៃដលើអ្នកផលិតដែលយកចិត្តទុកច្នៃបង្កើតរសជាតិថ្មី។ នេះគឺជាភាពពិសេសដែលអ្នកផលិត Craft Beer អាចឈរជើងក្នុងឧស្សាហកម្មនេះ»។ ភាពខុសគ្នាជាចម្បងរវាងស្រាបៀរសិប្បកម្ម និងការផលិតស្រាបៀរផលិតចេញពីរោងចក្រគឺ Craft Beer ជាការផលិតលក្ខណៈផ្ដាច់មុខ ដែលធ្វើឱ្យវាទាក់ទាញអតិថិជនផ្សេងៗគ្នាជាមួយជម្រើសប្រភេទ និងរសជាតិ សម្បូរបែបជាង។ សិប្បកម្ម ឬអ្នកផលិត Craft Beer មានភាពច្នៃប្រឌិតក្នុងការបង្កើតរូបមន្តស្រាបៀរថ្មីៗ ដោយប្រើគ្រឿងផ្សំស្មុគស្មាញ និងផ្ចិតផ្ចង់ជាងរោងចក្រស្រាបៀរទូទៅ ដែលមិនមានពេលវេលាធ្វើកិច្ចការបែបនេះទេ។

ថ្វីត្បិតតែរូបមន្តផលិតស្រាបៀរ មានគ្រឿងផ្សំចាំបាច់គឺទឹក ដំបែ ស្រូវសាលី និងផ្កាហប់ គោលបំណងរបស់ឧស្សាហកម្មស្រាបៀរគឺបង្កើនការផលិតរាប់ពាន់លីត្រ ដើម្បីពង្រីកប្រាក់ចំណូល។ ដូច្នេះការផលិតបរិមាណច្រើន អាចរក្សាថ្លៃដើមថោក ហើយតម្លៃលក់រាយ ធូរថ្លៃជាង Craft Beer ដែលផលិតទ្រង់ទ្រាយតូច ប្រើគ្រឿងផ្សំផ្ដោតលើគុណភាព និងមានដំណើរការអប់ពេញលេញ ដោយប្រើលឿនយឺតជាងការផលិតនៅរោងចក្រ។

ចំណុចមួយទៀតគឺ សិប្បកម្ម Craft Beer ត្រូវបានផលិតឡើងដោយប្រុងប្រយ័ត្នដោយប្រើគ្រឿងផ្សំសម្រិតសម្រាំង និងភាគច្រើនមានប្រភពក្នុងស្រុក វត្ថុធាតុដើម ផ្លែឈើតាមរដូវកាល ដូចជាស្វាយ និងប៉ាស្យុង ជាដើម។ ចង់ស្គាល់ពីអ្នកផលិត Craft Beer ល្បីៗនៅកម្ពុជា និងស្វែងយល់លម្អិតពីសិប្បកម្មស្រាបៀរនេះ សូមទស្សនាវីដេអូ Hype ខាងក្រោមនេះ៖

YouTube


 

 

ដកស្រង់ពី៖ Sabay