Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់មុខពីកម្មវិធីសិល្បៈសំខាន់ៗភ្លាមៗពេក ឆន សុវណ្ណរាជ​ ខ្លាចគេមិនជឿ សម្រេចបង្ហាញភស្ដុតាង

  • Print

តារាចម្រៀងប្រុសជួរមុខរបស់ផលិតកម្មហង្សមាស ឆន សុវណ្ណរាជ បានលុបចោលកម្មវិធីសិល្បៈមួយចំនួនដែលខ្លួនគិតថាសំខាន់មិនអាចចោលបាន តែត្រូវបង្ខំខិត្ដលុបចោលភ្លាមៗ ក្រោយធ្លាក់ខ្លួនឈឺចូលគេងពេទ្យ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ។

នៅមុននេះបន្ដិចលោក ឆន សុវណ្ណរាជ បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីប្រាប់អ្នកគាំទ្រ ជាពិសេសម្ចាស់កម្មវិធីដែលលោកត្រូវលោកលុបចោលកុំឲ្យខឹងរូបលោក ដោយបញ្ជាក់ថា៖ “ឈឺបីថ្ងៃហើយ លើកនេះរាងធ្ងន់បន្តិច ការពិតទៅមិនចង់ផុសអួតទេ អារឿងគេងពេទ្យហ្នឹង! តែដោយសារត្រូវលុបចោលការងារគេច្រើនដែរបីថ្ងៃហ្នឹង អីចឹងសុំផុសបង្ហាញជាភស្តុតាង”។

ទោះជាយ៉ាងណាតារាចម្រៀងរូបនេះ មិនបានបញ្ជាក់ពីការងារសិល្បៈដែលបានលុបចោលនោះទេ ហើយអាការជំងឺវិញលោកក៏មិនបានបញ្ជាក់ដែរ។ ប៉ុន្ដែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញចូលគេងពេទ្យញឹកញាប់ ដោយពេលខ្លះលោកថា ហេវហត់ អស់កម្លាំង ខ្វះជាតិស្ក និងពេលខ្លះទៀតលោកថាមកពីរវល់ពេកមិនបានគេងគ្រប់គ្រាន់ ទើបបណ្ដាលឲ្យឈឺបែបនេះ។

បន្ទាប់ពីទម្លាយដំណឹងនេះតាមបណ្ដាញសង្គម មានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះបានជូនពរលោកឲ្យឆាប់បានជាសះស្បើយ ហើយនឹងអាលបានត្រឡប់មកធ្វើការងារវិញ។ ក្នុងរយៈពេលចុងក្រោយនេះ ឆន សុវណ្ណរាជ ចេញចូលមន្ទីរពេទ្យទាំងក្នុង និងក្រៅស្រុកដូចចូលហាងបាយ ព្រោះបើមិនត្រូវចូលទៅទ្រាំជំងឺឪពុក ក៏ខ្លួនឯងឈឺត្រូវចូលព្យាបាល៕

ដកស្រង់ពី៖ Sabay