Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life និងក្រុមហ៊ុន eMoney ចុះ MoU ធ្វើជាដៃគូយុទ្ធសាស្ត្រ

  • Print

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ អ៉ិនសួរេន ម.ក (GC Life) ដែលមានបេសកកម្មជួយមនុស្សឲ្យមានជីវិតកាន់តែប្រសើរឡើង និងក្រុមហ៊ុនអ៉ី-ម៉ាន់នី ផេម៉ិន សឹលូសិន ភីអិលស៊ី (eMoney) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មហិរញវត្ថុឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ធ្វើជាដៃគូយុទ្ធសាស្ត្រ។

ភាគីហត្ថលេខីតំណាងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រួមមានលោក ម៉ៃឃើល ទី (Mr. Michael Tee) នាយកប្រតិបត្តិក្រុមហ៊ុនជីស៊ី ឡាយហ្វ៍ និងលោក វុ ទួន ឡុង (Mr. Vu Tuan Long) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី។ ការចុះកិច្ចសហការនាពេលនេះ មានការរំពឹងទុកថានឹងផ្តល់នូវគុណតម្លៃដ៏សំខាន់ចំពោះវិស័យហិរញ្ញវត្ថុ ដើម្បីបង្កើនការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។

គោលបំណងចំបងមួយនៃកិច្ចសហការជាយុទ្ធសាស្រ្តនេះ គឺការនាំយកសេវាកម្មបង់បុព្វលាភធានារ៉ាប់រងកាន់តែប្រសើរ និងឆាប់រហ័សជូនដល់អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជីស៊ី ឡាយហ្វ៍ តាមរយៈបច្ចេកវិទ្យាច្រកផ្លូវទូទាត់ប្រាក់របស់អ៉ី-ម៉ាន់នី (eMoney’s payment gateway) និងភ្នាក់ងារអ៊ី-ម៉ាន់នីទូទាំងប្រទេស ដែលផ្តល់ជាជម្រើសបន្ថែមលើមធ្យោបាយបង់បុព្វលាភធានារ៉ាប់រង។

ជាមួយគ្នានេះ ក៏មានរួមបញ្ចូលភាពជាដៃគូយុទ្ធសាស្ត្រដើម្បីលើកកម្ពស់ផលិតផលធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនជីស៊ី ឡាយហ្វ៍ នៅលើថ្នាលឌីជីថលរបស់អ៉ី-ម៉ាន់នីផងដែរ ដើម្បីលើកស្ទួយវិស័យហិរញ្ញវត្ថុ ព្រមទាំងផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជាជនកម្ពុជា៕

ដកស្រង់ពី៖Fresh New