Social Network

Apple ចុះកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារជាមួយ Broadcom

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខ្នាតយក្ស Apple បានប្រកាសពីភាពជាដៃគូវាងក្រុមហ៊ុនសូហ្វវែ Broadcom ក្នុងកិច្ចព្រមព្រៀងវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍សមាសធាតុប្រេងកង់វិទ្យ 5G ឬ 5G Radio សម្រាប់ដំណើរការផលិតបន្ទះឈីប នៅលើទឹកដីអាមេរិក។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ តាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងមានសេចក្តីរំភើបរីករាយក្នុងការធ្វើការប្តេជ្ញាចិត្តដែលប្រើប្រាស់នូវភាពប៉ិនប្រសប់ ភាពច្នៃប្រឌិត និងស្មារតីច្នៃប្រឌិតថ្មីជាមួយ Broadcom នៃផលិតកម្មលើទឹកដីកំណើតរបស់យើង»។

តាមការបញ្ជាក់ពី Apple បានឱ្យដឹងថា កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយនឹង Broadcom គឺបានពិភាក្សាគ្នាតាំងពីឆ្នាំ២០២១ មកម្លេះដែលមានតម្លៃវិនិយោគខ្ទង់ ៤៣០ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាមេរិក។

បន្ថែមពីនេះទៅទៀតកិច្ចព្រមព្រៀងលើកនេះគឺជាតំណាក់កាលចុងក្រោយនៃភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ខណៈដែល Broadcom បានប្រកាសថាខ្លួនបានលក់គ្រឿងបន្លាស់ឥតខ្សែ (Wireless) ចំនួន ១៥ពាន់លានដុល្លារទៅឱ្យ Apple កាលពីឆ្នាំ២០២០ កន្លងទៅ។ គួរជម្រាបដែរថា កិច្ចព្រមព្រៀងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនេះគឺផ្តោតសំខាន់ទៅលើដំណបន្ទះឈីប 5G ឬ 5G Radio ដែលវាមានលក្ខណៈពិសេសនឹងខុសពីឈីប 5G ដែលផលិតដោយ Qualcomm៕

ដកស្រង់ពី៖Fresh New