Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរ​អាមេរិករកឃើញ​ថា ឡានវៀតណាម VinFast មាន​ហានិភ័យ​សុវត្ថិភាព

  • Print

ក្រុមហ៊ុនវៀតណាម VinFast បានហៅត្រឡប់ចូលរោងចក្រវិញនូវរថយន្តដែលខ្លួនទើបតែដាក់លក់នៅសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក (NHTSA) បានរកឃើញភាពមិនប្រក្រតីអំពីសុវត្ថិភាពរបស់រថយន្ត VinFast នេះ។

អាជ្ញាធរ NHTSA បានលើកឡើងថា រថយន្តអគ្គិសនី VF8 ចំនួន ៩៩៩ គ្រឿង មានបញ្ហា (error) software ក្នុងអេក្រង់ថាច់ស្គ្រីន ដែលមិនបង្ហាញព័ត៌មានសុវត្ថិភាពសំខាន់ៗ ដោយបញ្ហានេះ អាចបង្កើនហានិភ័យគ្រោះថ្នាក់ចរាចរណ៍បាន។

យ៉ាងណាមិញ តាមរយៈការឆ្លើយតបបញ្ជាក់របស់ VinFast ទៅកាន់ NHTSA បង្ហាញថា ការពិតគឺក្រុមហ៊ុននេះ បានចាប់ផ្តើមដឹងពីបញ្ហាខាងលើតាំងពីខែមុនមកម្ល៉េះ បន្ទាប់ពីទទួលបានការរិះគន់ពីអ្នកប្រើប្រាស់ជាបន្តបន្ទាប់។

គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈកន្លងទៅ VinFast បានសុំពន្យារពេលប្រគល់រថយន្ត VF8 នេះ ឱ្យអតិថិជន ដែលបានកម្មង់ទិញរួចហើយ ដោយសារតែមិនទាន់បានបញ្ចប់ការអាប់ដេត Software។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sanook ថ្មីៗនេះ បានរៀបរាប់ថា រថយន្តរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលនាំយកទៅកាន់ទីផ្សារអាមេរិកនោះ ទំនងជាលក់មិនដាច់ឡើយ។

សារព័ត៌មាននេះអះអាងថា អ្នកប្រើប្រាស់អាមេរិក នៅមិនទាន់ជឿជាក់លើរថយន្តវៀតណាមនៅឡើយទេ ទាំងគុណភាព ចម្ងាយបើកបរ និងសេវាកម្មក្រោយការលក់ ជាហេតុធ្វើឱ្យ VinFast ស្ទើរតែគ្មានច្រកណាដែលអាចលូកចូលទីផ្សារអាមេរិកងាយស្រួលឡើយ៕

ដកស្រង់ពី៖Sabay