Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋគ្រោងដំឡើង​ Wi-Fi តាមតំបន់ឆ្នេរខេត្តព្រះសីហនុ ឱ្យភ្ញៀវប្រើ Free

  • Print

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំផែនការយកខេត្តព្រះសីហនុជាខេត្តអាទិភាព ក្នុងការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជាពិសេសគឺគ្រោងនឹងដំឡើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។

នេះបើតាមការថ្លែងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអាទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍អ៊ីនធើណែត ទី២.ប្រព័ន្ធតភ្ជាប់កាមេរ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wi-Fi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ក្លាយជាខេត្តស៊ីវីល័យនៅតំបន់នីរតី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសិក្ខាសាលានេះថា រដ្ឋាភិបាលឌីជីថល ជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរទិន្នន័យរវាងក្រសួងស្ថាប័ន និងលំហូរការងាររដ្ឋបាល។

ឯកឧត្តមបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំលំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រង ការបែងចែកដំណើរការ និងការតាម ដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាព។

ជោគជ័យ នៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ដំណើរការ នៃបរិវត្តកម្មឌីជីថល ត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្ដម្ភសម្រាប់ជំរុញធុរជន និងប្រជាពលរដ្ឋឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត។ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ធ្វើឱ្យមានការប៉ះពាល់ដល់វិស័យប្រៃសណីយ៍ ដើម្បីសោភ័ណភាពទីក្រុង។

ខេត្តបានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៥៥០គ្រាប់នៅតាមបង្គោលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែមិនទាន់បានតភ្ជាប់ ដើម្បីការគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានកាន់តែទំនើប សូមជួយការគាំទ្រវិវិស័យប្រៃណីយ៍ ព្រោះវាមានសារៈសំខាន់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធនធានមនុស្ស ផ្លូវ ទឹក ភ្លើង វិស័យប្រៃណីយ៍ ក៏ជាវិស័យអទិភាពសម្រាប់សង្គមជាតិ សេចក្តីប្រើប្រាស់កាន់តែមានទំហំធំទូលាយ៕

ដកស្រង់ពី៖Sabay