Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដៃគូពាណិជ្ជកម្ម ធនាគារ ជីប ម៉ុង កើនឡើងរហូតដល់ ៤០០%

  • Print

(ភ្នំពេញ)៖ ដៃគូពាណិជ្ជកម្មរបស់ធនាគារ ជីប ម៉ុង កើនឡើងរហូតដល់ ៤០០% បើធៀបនឹងឆ្នាំ២០២២ ដោយហេតុថាសេវាទូទាត់ ខេអេចឃ្យូអរ (KHQR) ធនាគារ ជីប ម៉ុង ផ្តល់ភាពងាយស្រួលបំផុតសម្រាប់ការទូទាត់បែបឌីជីថលដែលលឿន និងមានសុវត្ថិភាពបំផុត គួបផ្សំនឹងការផ្តល់ប្រយោជន៍ដ៏សម្បូរបែបសម្រាប់ដៃគូពាណិជ្ជកម្ម ក៏ដូចជាអតិថិជនទូទៅ។

ដៃគូពាណិជ្ជកម្មទាំងអស់ ទទួលបានអត្រាការប្រាក់ដ៏ល្អរហូតដល់ ៣% ក្នុងមួយឆ្នាំ សម្រាប់គណនីពាណិជ្ជករ ដែលជួយបង្កើនប្រាក់ចំណេញបន្ថែមជារៀងរាល់ថ្ងៃ។ លើសពីនេះមុខងារប្រើប្រាស់ដ៏សម្បួរបែប ក្នុងកម្មវិធីទូរស័ព្ទ Chip Mong Bank App សម្រាប់ពាណិជ្ជករ ដើម្បីធានាថាការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និងអាជីវកម្មរបស់ខ្លួនប្រព្រឹត្ត ទៅប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

រាល់ការទូទាត់តាមរយៈ ខេអេចឃ្យូអរ (KHQR) របស់ធនាគារ ជីប ម៉ុង ពីគ្រប់ធនាគារក្នុងស្រុកទាំងអស់ មិនតម្រូវឱ្យមានការកាត់ថ្លៃសេវា លើការទូទាត់អ្វីទាំងអស់ពីពាណិជ្ជករ ខណៈសម្ភារៈទូទាត់បន្ទាប់បន្សំជាច្រើន ដូចជាស្ទីគ័រ QR កូដ ដែលអាចបិទតាមទូឬជញ្ជាំង និងខ្សែបន្តោង QR សម្រាប់ដាក់តាមខ្លួនដែលអាចផ្តល់ភាពងាយស្រួលនិងពង្លឿនប្រតិបតិ្តការទូទាត់ពីអតិថិជនបានកាន់តែឆាប់រហ័ស។

ប្រព័ន្ធមុខងារសារជូនដំណឹងភ្លាមៗ ដើម្បីបញ្ជាក់ថារាល់ការទូទាត់ប្រាក់របស់អតិថិជន ទទួលបានជោគជ័យដ៏មានប្រសិទ្ធភាព និងល្បឿនលឿនត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីជៀសវាងការក្លែងបន្លំផ្សេងៗ ក៏ដូចជាជៀសវាងការកកស្ទះការទូទាត់របស់អតិថិន។ ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងនៅប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន ១៤ ក្នុងនោះ ១១សាខានៅរាជធានីភ្នំពេញ និង ៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕

ដកស្រង់ពី៖Sabay