Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple ប្រកាសចេញ MacBook Air ស៊េរីថ្មី បំពាក់ឈីប M2 និងមានកម្រាស់ស្តើងបំផុតលើលោក

  • Print

ក្រុមហ៊ុន Apple ទើបបានប្រកាសចេញនូវកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួន MacBook Air 15 នៅក្នុងព្រឹត្តិការណ៍ WWDC 2023។ MacBook Air 15 បំពាក់ដោយឈីប M2 ហើយថ្មរបស់វាអាចកាន់បានរហូតដល់ទៅ ១៨ម៉ោង។ នេះបើតាមការអះអាងរបស់ Apple។

MacBook Air 15 មានទំហំស្តើងខ្លាំង ដោយកម្រាស់របស់វាត្រឹម ១១,៥ មីលីម៉ែត្រប៉ុណ្ណោះ ហើយ Apple ក៏បានបញ្ជាក់ផងដែរថា វាជាកុំព្យូទ័រយួរដៃ ដែលមានកម្រាស់ស្តើងបំផុតនៅលើពិភពលោក នៅក្នុងពេលបច្ចុប្បន្ននេះ។ ក្រៅពីមានរូបរាងស្តើង ទម្ងន់របស់ MacBook Air 15 ស៊េរីថ្មីនេះ ក៏ស្រាលថែមទៀត ដោយវាមានទម្ងន់ប្រមាណ ១,៥គីឡូក្រាម។

Apple បានអះអាងថា MacBook Air ដែលខ្លួនទើបប្រកាសចេញនេះ សមត្ថភាពម៉ាស៊ីនដើរលឿនជាងស៊េរី MacBook Air ដែលដំណើរការដោយឈីប Intel ដល់ទៅ ១២ដងឯណោះ។ ចំពោះតម្លៃរបស់ MacBook Air 15 វាមានតម្លៃខ្ទង់ ១២៩៩ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖Sabay