Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃនេះ នាង គន្ធា ជម្រះមន្ទិលអ្នកសង្ស័យថាខ្លួនមានផ្ទះ និងបងប្អូននៅបារាំង

  • Print

ក្នុងពេលដែលអ្នកគាំទ្រខ្លះនៅតែសង្ស័យថា តារាចម្រៀងស្រី នាង គន្ធា មានផ្ទះ ឬបងប្អូននៅប្រទេសបារាំង ទើបថ្មីៗនេះកញ្ញាបានបង្ហាញរូបថត និងវីដេអូប្លែកៗស្ដីពីជីវិតរស់នៅបែបអភិជនក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយ គឺបារាំង។

ប៉ុន្ដែ គន្ធា បានបញ្ជាក់យ៉ាងខ្លីតាមរយៈ Sabay នៅថ្ងៃទី៦ ខែមិថុនា នេះ។ តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ នាង គន្ធា និយាយថា រូបកញ្ញា និងមិត្ដភក្ដិពិតជាបានបញ្ចេញរូបថត និងវីដេអូថ្មីៗក្នុងសកម្មភាពរស់នៅ និងហូបចុកក្នុងពេលបំពេញការងារនៅបារាំងពិតមែន។ ប៉ុន្ដែកញ្ញាពុំមានបងប្អូន ឬផ្ទះនៅទីនោះទេ គឺទៅទីនោះដើម្បីបំពេញការងារសិល្បៈ និងឆ្លៀតដើរលេងប៉ុណ្ណោះ។

នាង គន្ធា៖ “នៅទីនោះសប្បាយប្លែកម្យ៉ាង លើកទីមួយដែលយើងទៅស្រុកបារាំង។ខ្ញុំទៅទីនោះដើម្បីច្រៀង និងដើរលេងផង ដើម្បីស្គាល់”។ បើតាម នាង គន្ធា ក្នុងរយៈ ២ខែនៅប្រទេសបារាំង រូបនាង និងតារាផ្សេងៗទៀតដែលបានទៅសម្ដែងសិល្បៈជាមួយគ្នាបានស្គាល់តំបន់កម្សាន្ដជាច្រើន ព្រមទាំងមានឱកាសបានសម្ដែងនៅតំបន់ជាច្រើនទៀតផង។

កញ្ញា និងក្រុមតារាចម្រៀងលោក យឹង យន ត្រូវបានឃើញមានសកម្មភាពសម្ដែងសិល្បៈច្រើន និងមានរយៈពេលយូនៅបារាំង ពោលគឺចាប់តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ រហូតមកដល់ចុងខែឧសភា៕

ដកស្រង់ពី៖ Sabay