Social Network

ពូឃ្លាំង កុម្ម៉ង់មួយឈុតនេះស្លៀកសមណាស់ មិនគួរជឿថាវាមានតម្លៃប៉ុណ្ណឹង!

តារាចម្រៀងរ៉េបជើងចាស់ ពូឃ្លាំង ទើបបញ្ចេញរូបថតជាច្រើនសន្លឹកក្នុងឈុតពណ៌ស លាយក្រណាត់ហូលដែលឈុតដែលលោកបានកុម៉្មង់ទុកជាមុន ដើម្បីចូលរួមក្នុងកម្មវិធីបើកស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោកទើបបញ្ចេញឈុតនោះជាមួយស្ដាយជាច្រើនបែប ក្រោយលោកឡើងច្រៀងកម្មវិធីបើកប៉ារ៉ាហ្គេមកាលពី ៣ថ្ងៃមុន។ ពូឃ្លាំង បានបញ្ជាក់តាមរយៈSabay ក្រោយពីលោកបញ្ចេញរូបទាំងនេះភ្លាមថា តាមពិតនោះ ឈុតនេះលោកបានកុម្ម៉ង់ និងស្លៀកត្រៀមឡើងច្រៀងក្នុងកម្មវិធីបើកស៊ីហ្គេមម្ដងហើយ តែមិនបានឡើងច្រៀងជាមួយសម្លៀកបំពាក់មួយឈុតនេះ ព្រោះលោកមានបញ្ហាសុខភាព។

ទើបមកដល់កម្មវិធីបើកអាស៊ានប៉ារ៉ាហ្គេមនេះ ទើបលោកមានឱកាសស្លៀកវាជាថ្មី ហើយឃើញថាស្អាតប្លែកម្យ៉ាងដែរ។ ពូឃ្លាំង៖ “តាមពិតអ្នកច្នៃម៉ូដហ្នឹង…គាត់យល់ពីខ្ញុំ ហើយខ្ញុំចង់បានតែប្លែក ហើយចំណេញអត់ខ្វល់អីច្រើន។ តម្លៃវិញចន្លោះតែ ៣០ ទៅ៥០ដុល្លារប៉ុណ្ណឹងទេ តែយើងខ្ញុំពាក់ច្រើនដងហើយគេនៅតែឃើញប្លែក ហើយខ្ញុំក៏ស្រឡាញ់វាដែរ”។

មិនបានបង្ហើបពីឈ្មោះអ្នកច្នៃម៉ូដជូនលោក ប៉ុន្ដែលោកបានបង្ហាញការពេញចិត្ដនូវស្នាដៃមួយនេះ ដោយលោកបង្ហោះរូបថតលោកជាមួយឈុតនោះជាច្រើនសន្លឹកនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ដោយភ្ជាប់ជាមួយពាក្យថា៖“បុរាណ+សម័យ=ពូឃ្លាំង”។ ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្ដចំពោះឈុតបុរាណ លាយសម័យដែលលោកកំពុងស្លៀកនេះដែរ៕

ដកស្រង់ពី៖ Sabay