Social Network

មកដឹងស៊េរីទូរស័ព្ទ iPhone ដែលអាចអាប់ដែតឡើងទៅកាន់ iOS 17

ក្រុមហ៊ុន Apple បានប្រកាសចេញកំណែអាប់ដែតថ្មី លើប្រព័ន្ធប្រតិបត្តិការ iOS គឺ iOS 17 នៅក្នុងព្រឹត្តិការណ៍ WWDC 2023។ ចំពោះទូរស័ព្ទស៊េរី iPhone 8 iPhone 8 Plus និង iPhone X មិនអាចធ្វើការអាប់ដែតឡើងទៅកាន់ iOS 17 បានទេ។

Apple បានប្រកាសចេញ iPhone X នៅក្នុងឆ្នាំ ២០១៧ ស្របពេលជាមួយគ្នានឹងការចេញ iPhone 8 និង iPhone 8 Plus ដែរ។ iPhone X ជាស៊េរីទូរស័ព្ទ ដែល Apple នាំយកមុខងារស្កេនមុខដើម្បីដោះសោរ មកកាន់ទូរស័ព្ទរបស់ខ្លួនជាលើកដំបូង។ ក្នុងឆ្នាំ២០២៣នេះ ទូរស័ព្ទដែលមិនមានប៊ូតុង Home មួយនេះ បានឈានមកដល់ផ្លូវបញ្ចប់ ដោយវាមិនអាចអាប់ដែតឡើងទៅកាន់ iOS ជំនាន់ថ្មីបានឡើយ។

iOS 17 នឹងចេញឱ្យអាប់ដែតជាផ្លូវការនៅ ក្នុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ខាងក្រោមនេះ ជាស៊េរីទូរស័ព្ទ iPhone ដែលអាចអាប់ដែតឡើងទៅកាន់ iOS 17 ៖

iPhone SE 2nd Generation or Later

iPhone XR

iPhone XSMax

iPhone XS

iPhone 11 ProMax

iPhone 11 Pro

iPhone 11

iPhone 12 Pro Max

iPhone 12Pro

iPhone 12 mini

iPhone 12

iPhone 13 Pro Max

iPhone 13 Pro

iPhone 13 mini

iPhone 13

iPhone 14 Pro Max

iPhone 14 Pro

iPhone 14 Plus

iPhone 14

ដកស្រង់ពី៖Sabay