Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​ច្នៃ​ម៉ូដ និង​គ្រូ​ម៉ូដែល Olivar Kong ត្រៀម Fashion ខ្មែរ ២០​ឈុត​ទៅ​បង្ហាញ​នៅ​វៀតណាម

  • Print

បន្ទាប់ពីជោគជ័យ លើការបង្ហាញម៉ូដទ្រង់ទ្រាយធំមួយកាលពីខែមុន ឥឡូវនេះអ្នកច្នៃម៉ូដ និងគ្រូម៉ូដែល លោក ម៉ែន សីហា ហៅ Oliva Kong ត្រៀម Fashion ខ្មែរប្រមាណ ២០ឈុតទៀតយកទៅបង្ហាញនៅលើឆាកក្នុងប្រទេសវៀតណាម។

នេះជាជំហានថ្មីមួយទៀតរបស់ គូ្រម៉ូដែលកំពុងពេញនិយមនៅកម្ពុជាដែលបានសាងស្នាដៃជាច្រើនដល់វិស័យ Fashion នៅកម្ពុជានៅរយៈកាលចុងក្រោយ។ តាមការជូនដំណឹងរបស់សាមីខ្លួន បានឲ្យដឹងថា Oliva Kong គ្រោងនឹងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះកាន់ប្រទេសវៀតណាមនៅរង្វង់ដើមខែសីហា។ កម្មវិធីបង្ហាញម៉ូដផ្លូវការ គ្រោងនឹងធ្វើនៅសារមន្ទីនៃទីក្រុង ហាណូយប្រទេសវៀតណាម នៅថ្ងៃទី០៥ខែសីហា។

តាមគ្រូម៉ូដែលរូបនេះ ប្រាប់ថា ជុំវិញ Concept នៃកម្មវិធីបង្ហាញម៉ូដលក្ខខណៈអន្តរជាតិមួយនេះ គឺប្រភេទ "ម៉ាក់កូនដើរជាគូនឹងគ្នា"។ លោក សីហា ឬ Oliva Kong នឹងធ្វើជាតំណាងកម្ពុជា ទៅចូលរួមកម្មវិធីខាងលើ ដែលលោកថា លោកមានមោទនភាពណាស់។ លោកថ្លែងថា "ខ្ញុំរំភើបចិត្តណាស់ដែលអាចយកសិល្បះ វប្បធម៌ អរិយធម៌ របស់កម្ពុជា នឹងធនធានម៉ូដែលរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ Collection របស់ខ្ញុំលើកនេះគឺមានចំនួន២០ឈុត ខ្ញុំបានស្នើម្ចាស់រៀបចំកម្មវិធីដោយយកម៉ូដែលខ្មែរ១០រូប ម៉ូដែលវៀតណាម១០រូប។

លោក ម៉ែន សីហា ឬ Oliva Kong គឺជាគូ្រម៉ូដែលល្បីឈ្មោះនាពេលបច្ចុប្បន្ននៅកម្ពុជា។ ថ្មីៗនេះ លោកទើបបានរៀបចំកម្មវិធីបង្ហាញម៉ូដធំមួយ ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិស័យបង្ហាញម៉ូដកម្ពុជា។ កេរ្តិ៍ឈ្មោះលោក ក៏សុះសាយទៅដល់ប្រទេសលោកខាងលិចដែរ ដូចជាអ៊ីតាលីជាដើម។ ចំណុចគួរចាប់អារម្មណ៍ មិនត្រឹមតែទាក់ចិត្តសិល្បករបច្ចុប្បន្ន សូម្បីតែរៀមច្បងអម្ពរ ទេវី ក៏រំជួលចិត្តចំពោះអ្វីដែល Oliva បានធ្វើសម្រាប់វិស័យបង្ហាញម៉ូដនៅកម្ពុជាផងដែរ៕

ដកស្រង់ពី៖ Sabay