Social Network

ទោះ Apple មិនទាន់បញ្ចេញ iOS 17 ជាផ្លូវការ ប៉ុន្តែអ្នកអាចអាប់ដែតឡើងទៅកាន់ Beta Version បាន

Apple ទើបបានប្រកាសចេញនូវកំណែអាប់ដែតថ្មី លើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន គឺ iOS 17 នៅក្នុងព្រឹត្តិការណ៍ WWDC 2023។ កំណែអាប់ដែតថ្មី iOS 17 មិនទាន់បានបញ្ចេញសម្រាប់ឱ្យអ្នកប្រើប្រាស់អាចធ្វើការអាប់ដែតឡើងទៅកាន់ version ជំនាន់ថ្មីនេះជាផ្លូវការនៅឡើយទេ។

យ៉ាងណាមិញ សម្រាប់អ្នកដែលចង់សាកល្បងនូវ iOS ជំនាន់ថ្មីចុងក្រោយបង្អស់មួយនេះ អាចអាប់ដែតឡើងទៅកាន់ Version Beta បាន ដែលវាជាស្ថិតនៅក្នុងដំណាក់ការសាកល្បង។ ដើម្បីអាចអាប់ដែតទៅកាន់ iOS 17 Beta Version អ្នកប្រើប្រាស់អាចចូលទៅកាន់ Setting បន្ទាប់មកចូលទៅកាន់ General > Software Update > Beta Updates > iOS 17 Developer Beta។

ពេលនោះអ្នកនឹងឃើញ option ដើម្បីដោតឡូត និង install iOS 17 Beta Version។ គួរបញ្ជាក់ថា iOS 17 Beta ជា version ដែលកំពុងស្ថិតក្នុងដំណាក់ការសាកល្បង។ ដូចនេះវានឹងមានបញ្ហាមួយចំនួនដូចជា គាំងកម្មវិធី រអាក់រអួលនៅពេលប្រើប្រាស់ និងអាចធ្វើឱ្យថ្មស្រកលឿនខុសពីធម្មតា៕

ដកស្រង់ពី៖Sabay