Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ែនតា VR ផលិតដោយក្រុមហ៊ុន ២នេះ មានតម្លៃទាបជាងឆ្ងាយ បើធៀបជាមួយ Vision Pro របស់ Apple

  • Print

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបប្រកាសចេញផលិតផលថ្មីរបស់ខ្លួន ដែលជាវ៉ែនតា VR មានឈ្មោះថា Apple Vision Pro។ វ៉ែនតា VR ដែល Apple ដាក់ឈ្មោះថា Apple Vision Pro មានតម្លៃ ៣៤៩៩ដុល្លារអាមេរិក។

ក្រៅពី Apple Vision Pro មានវ៉ែនតា VR របស់ក្រុមហ៊ុន ២ ទៀត ដែលមានតម្លៃទាបជាងឆ្ងាយ។ នោះគឺវ៉ែនតា VR របស់ក្រុមហ៊ុន Meta គឺ Meta Quest 3 និង វ៉ែន VR របស់ក្រុមហ៊ុន Sony មានឈ្មោះថា PSVR 2។

វ៉ែនតា VR ម៉ូដែល Meta Quest 3 ដែលផលិតដោយក្រុមហ៊ុន Meta ត្រូវបានដាក់លក់នៅក្នុងតម្លៃ ៥០០ដុល្លារ។ ចំណែកវ៉ែនតា VR របស់ក្រុមហ៊ុន Sony ដែលមានឈ្មោះថា PSVR 2 មានតម្លៃ ៥០០ដុល្លារ ប៉ុន្តែវាតម្រូវឱ្យភ្ជាប់ជាមួយម៉ាស៊ីនហ្គេម PlayStation 5 ដើម្បីអាចដំណើរការបាន។ ដូចនេះអ្នកដែលចង់ប្រើ PSVR 2 ត្រូវចំណាយខ្ទង់ ៥០០ដុល្លារទៀតដើម្បីទិញ ម៉ាស៊ីនហ្គេម PlayStation 5 យកមកភ្ជាប់ជាមួយគ្នា៕

ដកស្រង់ពី៖Sabay