Social Network

Google ចង់ឱ្យអ្នកប្រើ iPhone ឈប់ប្រើ Safari និងចង់ដកខ្លួនចេញពីការក្តោបក្តាប់ប្រាក់ចំណូលរបស់ Apple

(បរទេស)៖ ទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើកម្មវិធីរុករកតាមអ៊ីនធឺណិត Safari របស់ Apple សម្រាប់ប្រាក់ចំណូលដែលទទួលបានពីកម្មស្វែករក ឬ Search engine។

ថ្វីត្បិតតែ Google ជាអ្នកនាំមុខគេក្នុងកម្មវិធីស្វែងរកក៏ដោយ ក៏ Google ស្ថិតនៅក្រោមការបង់ប្រាក់ឱ្យទៅ Apple រាប់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីក្លាយជាម៉ាស៊ីនស្វែងរកលំនាំដើមរបស់ iPhone។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន Apple បានកាត់ ៣៦ភាគរយនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសរុបដែល Google រកបានពី Safari នៅលើ iPhone។ ពោលគឺ Apple ទទួលបានរហូតដល់ ២០ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំ ខណៈដែល Google នៅសល់ ៦៤ភាគរយនៃប្រាក់ចំណូលសរុបនឹងគិតជាប្រាក់មានប្រមាណ ៥៦ពាន់លានដុល្លា។

ប្រឈមមុខនឹងការសម្រេចរបស់តុលាការដែលបង្ខំឱ្យ Google បញ្ឈប់ការបង់ប្រាក់ទៅឱ្យ Apple ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានព្យាយាមយ៉ាងសកម្មដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ iPhone ឱ្យងាកទៅប្រើកម្មវិធី Google Chrom របស់ខ្លួនជំនួសឱ្យ Safari សម្រាប់ការស្វែងរកតាមអ៊ីនធឺណិតរបស់ពួកគេ។ កិច្ចខិតខំប្រឹងប្រែងរបស់ Google ក្នុងការផ្លាស់ប្តូរអ្នកប្រើប្រាស់ចេញពី Safari ហាក់ទទួលបានជោគជ័យ ដោយលទ្ធផលនៃចំនួនអ្នកចូលប្រើប្រាស់នៅក្នុង Google Chrom ឥឡូវនេះបានកើនឡើង រហូតដល់ ៣០ភាគរយ និង ៥ភាគរយក្នុងរយៈពេលមួយឆ្នាំនេះ។

កំណើននេះ ត្រូវបានគេឱ្យដឹងថាបានជាប់គាំងចាប់តាំងពីឆ្នាំ២០២៣ មកម្លេះ ប៉ុន្តែ Google ហាក់មិនចុះចាញ់នោះទេ ដោយមានការជឿជាក់យ៉ាងមុតមាំថាកំណើនអ្នកប្រើប្រាស់អាចកើនដល់ ៥០ភាគរយនៃកម្មវិធី Safari នៅលើ iPhone តាមរយៈការងាកទៅប្រើកម្មវិធី Google Chrom របស់ខ្លួននៅឆ្នាំ២០៣០។ គួរជម្រាបដែរថា ការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើ Apple នឹងមិនត្រឹមតែកាត់បន្ថយឱកាសនៃតុលាការដែលតម្រូវឱ្យកិច្ចព្រមព្រៀងស្វែងរកបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យ Google ស្ថិតក្នុងជំហររឹងមាំជាងមុនផងដែរ នៅពេលដែលវាដល់ពេលដើម្បីចរចាឡើងវិញនូវកិច្ចព្រមព្រៀងជាមួយ Apple ៕

ដកស្រង់ពី៖Fersh News