Social Network

ដោយ​ហេតុ​ផល​នេះ Rainie Yang បង្ខំ​ចិត្ត​ពាក់​អាវ​ដដែល​ ៣​ថ្ងៃ​ជាប់​គ្នា

ក្នុងដំណើរកម្សាន្ត១ តារាសម្ដែង-ចម្រៀងស្រីជនជាតិតៃវ៉ាន់ដ៏មានប្រជាប្រិយភាព Rainie Yang ត្រូវបង្ខំស្លៀកសម្លៀកបំពាក់ដដែល៣ថ្ងៃជាប់គ្នា ដោយនេះបានក្លាយជាបទពិសោធន៍ធ្វើដំណើរដ៏អាក្រក់១ និងគ្មានអ្នកណាចង់ជួបប្រទះ។

រឿងរ៉ាវនេះ បានកើតឡើងនៅពេលដែលនាងធ្វើដំណើរកម្សាន្តអបអរឆ្នាំថ្មីជាមួយមិត្តប្រុស ទៅកាន់ទីក្រុងឡុង ក្នុងចក្រភពអង់គ្លេស។ ជាអកុសល វ៉ាលីសរបស់នាងត្រូវបានបាត់ មុនពេលក្រោយពេលដែលនាងទៅដល់ទីនោះ។

ក្រោយពីនោះ នាងបានបង្ហោះសាររិះគន់ និងស្នើទៅកាន់ក្រុមហ៊ុនអាកាសចរតាមរយៈបណ្ដាញសង្គម Weibo ថា៖ "អ្នកបាននិយាយថា ឥវ៉ាន់របស់មកខ្ញុំនឹងមកដល់នៅថ្ងៃស្អែក តែនេះកន្លងផុតទៅ២ថ្ងៃហើយខ្ញុំនៅតែមិនបានទទួលវា។

រឿងនេះពិតជាអាចទទួលយកបានទេ"។ ថ្ងៃបន្ទាប់នាងបានបង្ហោះរូបច្រើនសន្លឹក ដែលនាងនិងមិត្តប្រុសដើរលេងយ៉ាងរីករាយនៅទីក្រុងក្នុងឈុតចាក់កក្អម និងភ្ជាប់សារថា៖ ពួកយើងពិតរីករាយខ្លាំងណាស់នៅទីនេះ តែខ្ញុំបានស្លៀកឈុតនេះរយៈពេល៣ថ្ងៃហើយ"៕

ដកស្រង់ពី៖Sabay