កាលពីយប់មិញតារាសម្ដែងកូនកាត់អាល្លឺម៉ង់ Kimberley និងសង្សារសំណព្វចិត្ត Mark Prin បានចូលរួមក្នុងកម្មវិធី Chinese New Year King Power ដើម្បីអបអរក្នុងឱកាសចូលឆ្នាំចិនខាងមុខ។ ក្នុងព្រឹត្តិការណ៍នោះបានតម្រូវឲ្យ Kimmy និង Mark ស្លៀកពាក់ដូចព្រះនាង និងព្រះអង្គម្ចាស់របស់ចិន។
អ្វីដែលកាន់តែពិសេសគឺការសម្ដែងរបស់អ្នកទាំងពីរដោយការជិះខ្សែរ៉ក បង្ហាញភាពផ្អែមល្ហែមលើអាកាសប្រៀបដូចក្នុងរឿងបុរាណ ហើយអ្នកគាំទ្រពិតចិត្តចំពោះការសម្ដែងនោះខ្លាំងណាស់។ ក្រៅពី Kimberley និង Mark នៅមានតារាល្បីៗជាច្រើនទៀតចូលរួមបង្ហាញពីសំលៀកបំពាក់បែបប្រពៃណីចិននារាត្រីនោះ៕
ដកស្រង់ពី៖Sabay