Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិស្ស​នៅវិទ្យាល័យ ខេត្តប៉ៃលិន៧នាក់ បាន​ដួលសន្លប់ជាបន្តបន្ទាប់

  • Print

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានករណីសិស្សានុសិស្ស នៅវិទ្យាល័យ «សន្តិភាព» ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន៧នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយការបញ្ជាក់បឋម មិនដឹងពីមូលហេតុនៅឡើយទេ។

នេះបើតាមការអះអាងរបស់ លោកគ្រូអ្នកគ្រូ និងសមត្ថកិច្ច នៅក្នុងខេត្តនេះ។ ខណៈពេលនេះ ក្រុមគ្រូពេទ្យ បានបញ្ជូនសិស្សានុសិស្សទាំង៧រូបនេះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនហើយ។ សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកើតមានឡើងនូវករណីដួលសន្លប់ សិស្សនៅវិទ្យាល័យ «សន្តិភាព» លើកទី១៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ដួលសន្លប់សិស្សចំនួន៧នាក់, លើកទី២៖ ថ្ងៃទី៧ ដួលសន្លប់សិស្សចំនួន៥នាក់ រហូតបានបិតសាលារយៈពេល១ថ្ងៃ លុះព្រឹកនេះ ដួលសន្លប់ ចំនួន៧នាក់ទៀត៕


ដកស្រង់ពី៖FRESH NEWS