Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ារីម៉ា ទម្លាយ​គន្លឹះ​អាថ៌កំបាំងនៃ​ចំណង​ស្នេហា​ដ៏​មាន​ក្ដី​សុខ

  • Print

តារាប្រុសស្រី២រូប ដែលប្រជាជនកម្ពុជាតែងហៅថា សូជីអូ និងម៉ារីម៉ា គឺជាគូស្នេហ៍តារាគំរូប្រចាំប្រទេសហ្វីលីពីន ដែលបានធ្វើឲ្យមហាជនជាច្រើនលួចច្រណែន សរសើរនឹងស្នេហាភក្ដីរបស់អ្នកទាំង ២ជាខ្លាំង។

បន្ទាប់ពីផ្ដើមស្នេហ៍នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមក ក្ដីស្រលាញ់ដែលអ្នកទាំង២មានឲ្យគ្នា កាន់តែមានទំហំធំធេង បើទោះមានកូន១ទៅហើយក្ដី ខុសពីប្ដីប្រពន្ធផ្សេងទៀត។ កត្តានេះបានធ្វើឲ្យគ្រប់គ្នាហាក់ចង់ដឹងពីគន្លឹះថែរក្សាចំណងស្នេហ៍ឲ្យនៅស្ថិតស្ថេរដូចអ្នកទាំង២ណាស់។ ឆ្លើយតបនឹងចម្ងល់នេះ Marian Rivera ឬម៉ារីម៉ា និយាយថា៖ "ខ្ញុំជឿថា ស្នេហាមិនមែនកើតចេញពីមនុស្សតែម្នាក់នោះទេ ទាល់តែមនុស្ស២នាក់បង្កើតរួមគ្នា ទើបវាអាចក្លាយជាក្ដីស្រលាញ់ពិតប្រាកដ។

ជាបទពិសោធន៍ខ្ញុំផ្ទាល់ ប្រសិនបើស្រលាញ់មនុស្សម្នាក់ អ្នកត្រូវតែហ៊ានប្ដូរផ្ដាច់ ប្រគល់ក្ដីស្រលាញ់ ឥតលាក់លៀមទៅកាន់អ្នកដែលយើងស្រលាញ់ ដូចនេះទើបចុងបញ្ចប់យើងមិនស្ដាយក្រោយ”។ ទោះជាយ៉ាងណាសុភមង្គលពិតប្រាកដ ត្រូវតែកើតចេញពីភាគីទាំងសងខាង ហើយច្បាស់ណាស់ជីវិតស្នេហា តែងតែមានរឿងរ៉ាវល្អក់កករ ប៉ុន្តែវានឹងនៅតែរស់រាន ដរាបណាដៃគូទាំង២ចេះយល់ពីគ្នា និងអត់ឱនឲ្យគ្នាទៅវិញទៅមក។

សម្រាប់ប្ដីប្រពន្ធ សូជីអូ ម៉ារីម៉ា និងកូនស្រីវិញតែងផ្ដល់ភាពកក់ក្ដៅឲ្យគ្នា នឹងឆ្លៀតចំណាយពេលមានតម្លៃជាមួយគ្នាក្នុងឱកាសពិសេសជានិច្ច ហើយនេះក៏ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការរឹតចំណងសុភមង្គលក្នុងគ្រួសារដែរ។ ជាក់ស្ដែងនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ខាងមុខ ពួកគេប្រហែលជាចំណាយពេលមានតម្លៃជាមួយគ្នានៅកន្លែងពិសេស ដូចជាឆ្នេរសមុទ្រជាដើម៕

ដកស្រង់ពី៖Sabay