Social Network

ត្បិតខ្លួនជាស្រី តែតារា៥រូបនេះ​ហ៊ាន​តតាំង​​​​ក្ដី​នៅ​តុលាការ​ជាមួយ​ប្រុស​ៗមិន​ញញើត​

ជារឿងមួយគួរឲ្យចាប់អារម្មណ៍បំផុតតារាសម្ដែង និងចម្រៀងស្រី៥រូប មានភាពក្លាហានហ៊ានចេញចូលតុលាការតតាំងក្ដីជាមួយមនុស្សប្រុសដើម្បីទាមទារយុត្តិធម៌ដោយគ្មានញញើតអ្វីបន្តិច។

១/ តារាចម្រៀង វ៉ាន់ នីឡា ត្រូវជាប្អូនស្រីកវីនិពន្ធដ៏ល្បីឈ្មោះ សុខ ជំនោរ ត្រូវបានអតីតគូស្នេហ៍ចែកចាយរូបភាពអាក្រាតកាយនៅលើទំព័រហ្វេសប៊ុកជាច្រើនសន្លឹក កាលពីឆ្នាំ២០១៦ ធ្វើឲ្យនាងទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង។

ករណីនេះត្រូវបានសាមីខ្លួន ជាជនរងគ្រោះដាក់ពាក្យប្ដឹងទៅតុលាការដំបូងរាជធានីភ្នំពេញ ហើយមុនទាមទារបានយុត្តិធម៌ នីឡា បានចេញចូលតុលាការជាច្រើនដងដើម្បីតតាំងក្ដីនឹងអតីតគូស្នេហ៍។ ២/ ពិធីការិនី សាសា ត្រូវបានត្រូវបាន ឧកញ៉ា សុខ ប៊ុន វាយធ្វើបាបរូបរាងកាយយ៉ាងដំណំកាលពីឆ្នាំ ២០១៥ កន្លងទៅធ្វើឲ្យកក្រើកពេញផ្ទៃប្រទេស។

អំពើហិង្សាលើរូបរាងកាយពីសំណាក់អ្នកមានទ្រព្យ ត្រូវបានសាមីខ្លួនដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារយុត្តិធម៌ផងដែរ។ ៣/ស្រីស្អាតសាច់សខ្ចី ពេជ្រ អាវីហ្សា ត្រូវបានគូស្នេហ៍វាយធ្វើបាបឡើងខ្ទេចមុខ កាលពីឆ្នាំ ២០១៦ កន្លងទៅ។

ពាក់ព័ន្ធករណីនេះ នាងបានដាក់ពាក្យប្ដឹងទៅតុលាការ ខេត្តព្រះសីហនុ ដើម្បីទាមទារយុត្តិធម៌ពីអតីតគូស្នេហ៍ក្នុងនាមជាជនរងគ្រោះ។ ៤/ អ្នកម្ដាយវ័យក្មេង ភិន សុដាលីស ចេញចូលតុលាជាច្រើនដងទាំងពពោះកូននៅក្នុងផ្ទៃ ដើម្បីតតាំងនឹងលោក ប៉ែន ចំរ៉ុង ជាស្វាមីអេតាស៊ីវិល ដែលដាក់ពាក្យសុំលែងលះនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។

៥/តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ត្រូវបានអតីតគូដណ្ដឹងនាង ដាក់ពាក្យប្ដឹងទៅកាលពី ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះពីបទ "ឆបោក និងរំលោភលើសេចក្ដីទុកចិត្ត" ទៅសាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធរឿងនេះ តារាសម្តែង នី មុន្នីនាថ បានរកមេធាវីការពារក្តីឲ្យខ្លួន ដើម្បីតតាំងនៅតុលាការផងដែរ តែមកដល់ពេលមិនទាន់ដឹងថាភាគីមួយណាឈ្នះ ឬចាញ់នៅឡើយទេ៕

ដកស្រង់ពី៖Sabay