Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកភូមិចាប់បានពស់ថ្លាន់ប្រវែង ៥ម៉ែត្រ ស្មានតែប្រគល់ឲ្យសួនសត្វ មានអីបែរជានាំគ្នា...

  • Print

អ្នកភូមិ Sarawak ក្នុងប្រទេស ម៉ាឡេស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះពស់ថ្លាន់ដ៏ធំមួយក្បាល នៅក្បែរភូមិកាលពីរសៀលថ្ងៃ សៅរ៍។ ខណៈពេលដែលកំពុងដើរបរបាញ់សត្វក្នុងព្រៃ អ្នកភូមិទាំងនោះស្រាប់តែឭសំឡេងគួរឲ្យសង្ស័យចេញពីក្នុងប្រហោងដើមឈើ។

ក្រោយពេលចូលទៅមើល ពួកគេក៏ប្រទះឃើញពស់ថ្លាន់ញីដ៏ធំមួយក្បាល។ ភ្លាមនោះ បុរសម្នាក់ឈ្មោះ Tingsung Ujang ប្រើកាំភ្លើងបាញ់សម្លាប់វាជាច្រើនគ្រាប់។ ក្រោយពីចាប់បានពស់នេះហើយ អ្នកភូមិទាំងអស់សប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែវាមានទម្ងន់រហូតដល់ជាង ១០០ គីឡូក្រាម និងមានប្រវែងជាង ៥ម៉ែត្រ ដែលជាសត្វពស់កម្របំផុត។

ផ្ទុយទៅវិញ ពួកគេមិនត្រឹមតែមិនប្រគល់ទៅឲ្យសួនសត្វនោះទេ តែបែរជាកាត់ចែកស្មើៗគ្នាយកទៅធ្វើម្ហូបទៅវិញ។ រូបភាពនៃពស់ដ៏ធំសម្បើមនេះ ត្រូវបានបង្ហោះទៅក្នុងបណ្ដាញសង្គម ហើយមានគេចុចចូលមើល និងចែករំលែកបន្តរាប់ពាន់ដងផងដែរ៕

ដកស្រង់ពី៖Sabay