Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១៤កុម្ភៈ បើអ្នកមានស្នេហាធ្វើរឿង៤យ៉ាងនេះ អត់ប្រយោជន៍និយាយលែងចេញហើយ

  • Print

ថ្ងៃទី១៤កុម្ភៈ គឺជាទិវានៃក្ដីស្រលាញ់ និងជាថ្ងៃដ៏ពិសេសសម្រាប់ការបង្ហាញពីក្ដីស្រលាញ់មានឲ្យគ្នារវាងបងប្អូន ទៅបងប្អូន កូនទៅឪពុកម្ដាយ និងឪពុកម្ដាយ ទៅកាន់កូនៗ ដែលមានប្រទេសជាច្រើនជុំវិញពិភពលោកបានកំណត់យកថ្ងៃនេះ។

ប៉ុន្តែក៏មានយុវវ័យមួយចំនួនតូចនៅមិនទាន់យល់ច្បាស់ពីអត្ថន័យ នៃទិវាមួយនេះ ហើយឈានតៅប្រព្រឹត្តិទង្វើមួយចំនួនប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នៅថ្ងៃនេះ Sabay បានធ្វើបទសម្ភាសតាមសារអេឡិចត្រូនិក ជាមួយយុវវ័យមួយចំនួនជុំវិញសកម្មភាពមិនសូវបានប្រយោជន៍មួយចំនួន ដែលយុវជនគួរជៀសវាងដូចខាងក្រោមនេះ៖ ១.ណាត់គ្នាដើរលេងដាច់យប់ ជួបជាមួយយុវតី បញ្ញា និយាយថា រឿងដែលយុវវ័យមិនគួរធ្វើនៅថ្ងៃ១៤កុម្ភៈ ជាពិសេសគូសង្សារតែម្ដង គឺការណាត់គ្នាដើរលេងដាច់យប់។

បញ្ញាបន្តទៀតថា ការណាត់ជួបគ្នានៅថ្ងៃពិសេសគឺជាការល្អដើម្បីរក្សាទំនាក់ទំនងស្នេហាឲ្យកាន់តែរឹងមាំ តែមិនគួរដើរលេងហួសហេតុពេកដែរមិនត្រឹមតែធ្វើឲ្យឪពុកម្ដាយព្រួយបារម្ភទេ ប៉ុន្តែមិនល្អសម្រាប់ភ្នែកញាតិទៀតផង។

២. ទិញកាដូពិសេស Surprise លុតជង្គង់សុំស្រលាញ់ បញ្ញាដដែលលើកឡើងមួយចំណុចទៀតថា ស្ទើរតែរាល់ឆ្នាំ មានយុវជនមួយចំនួនតូចនៅក្មេងៗល្ហក់សុទ្ធតែទិញកាដូពិសេស ជូនមិត្តស្រីហើយថែមទាំងលុតជង្គង់សុំស្រលាញ់ បង្ហោះក្នុងបណ្ដាញសង្គម។ បញ្ញា និយាយថា កាយវិការបែបនេះដូចជាលើសខ្លាំងពេកហើយ មិនគួរបង្ហាញខ្លាំងពេកទេ នូវរូបភាពបែបនោះ ប្រសិនបើឪពុកម្ដាយឃើញក៏មិនសប្បាយចិត្តដែរ។

ម្យ៉ាងទៀតនៅក្មេងៗគួរតែខំរៀនសិនទៅ។ ៣. បង្ហោះហ្វេសប៊ុកត្អូញត្អែររឿងអត់បានកាដូ ដោយឡែកមកជួបជាមួយ លោក បញ្ញាវឌ្ឍ បុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយបញ្ចេញការយល់ឃើញថា យុវវ័យមួយចំនួនតូច ពិសេសនារីឧស្សាហ៍បង្ហោះរឿងអត់បានកាដូ អត់លិឍជាដើមសង្សាររបស់ខ្លួន នៅលើបណ្ដាញ គឺជារឿងអត់បានប្រយោជន៍បំផុត។

បញ្ញាវឌ្ឍ បន្តថា ទោះបានឬមិនបានចាំបាច់បង្ហោះធ្វើអីនាំតែខ្មាសគេ ម្យ៉ាងគេនឹងគិតថា ដូចជាជ្រួលជ្រើមថ្ងៃ១៤កុម្ភៈនឹងម្ល៉េះ? ៤. គេចម៉ោងរៀនជួបសង្សារ បញ្ញាវឌ្ឍ ដដែលបន្ថែមមួយចំណុចទៀតថា គេចម៉ោងរៀន ទៅណាត់ជួប Crush ឬសង្សារកាន់តែអត់ប្រយោជន៍ផុតលេខហើយ។

ប្រសិនបើចង់ជួបចាំចប់ម៉ោងរៀនក៏បាន មិនបាច់ដល់ថ្នាក់គេចម៉ោងរៀននោះទេ ហើយទង្វើបែបនេះ គឺបង្ហាញពីការយល់ខុសអត្ថន័យ បុណ្យនៃក្ដីស្រលាញ់ ដែលសម្រាប់មនុស្សគ្រប់គ្នាមិនមែនសំដៅតែគូសង្សារឡើយ៕

ដកស្រង់ពី៖Sabay