Social Network

មិន​នឹក​ស្មាន​ នាយ ចឺម បារម្ភ​​ពី​សុខ​ទុក្ខ​ ឈុន សុវណ្ណភក្ដី ដល់​ថ្នាក់​នេះ​សោះ​!​

ក្រោយពីស្បថស្បែព្រមទទួលគ្នាជាបងប្អូនធម៌បាន១ឆ្នាំមកនេះនាយ ចឺម និង ឈុន សុវណ្ណភក្ដី បានចាប់ដៃគ្នារកស៊ី និងបារម្ភពីសុខទុក្ខគ្នាទៅវិញទៅមក នៅពេលមានជំងឺឈឺថ្កាត់ម្ដងៗ។

ក្នុងពិធីខួបកំណើតកាលពីពេលថ្មីៗកន្លងទៅ ឈុន សុវណ្ណភក្ដី បានឲ្យដឹងថា ទោះបីជាខ្លួន និងនាយ ចឺម មិនជាប់សាច់ឈាមជាមួយគ្នាក្ដី តែលោក បានស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត ដែលចេញមកពីផ្ទៃម្ដាយតែមួយអ៊ីចឹង។

ជាក់ស្ដែងពេលលោកមានបញ្ហាសុខភាពម្ដងៗ នាយ ចឺម ទៅសួរសុខទុក្ខ ទិញផ្លែឈើជូន ថែមទាំងចម្អិនអាហារឲ្យទទួលទានទៀតផង។ ការបារម្ភពីសុខទុក្ខគ្នាដូចគូស្នេហ៍ស្រីប្រុសនេះមិនបានន័យថា លោក និង នាយ ចឺម ស្រឡាញ់ភេទដូចគ្នានោះទេ តែចង់បញ្ជាក់ពីក្ដីស្រឡាញ់ក្នុងនាមជាបងប្អូនធម៌ ដែលបានផឹកទឹកសម្បថជាមួយគ្នា។

ឈុន សុវណ្ណភក្ដី បាននិយាយថា៖"ហើយពេលខ្លះពួកខ្ញុំទាំងពីរនាក់ ស្លៀកពាក់ខោអាវដូចគ្នាគឺមកពីយើងស្រឡាញ់គ្នា ទើបចង់ស្លៀកពាក់មើលទៅឲ្យដូចកូនភ្លោះ។ ម្យ៉ាងទៀតខ្ញុំជាកូនពៅក្នុងគ្រួសារ ខ្ញុំអត់ដែលមានប្អូនទេ អ៊ីចឹងធម្មតាខ្ញុំត្រូវស្រឡាញ់ប្អូន(នាយ ចឺម) ខ្ញុំខ្លាំងហើយ ដូចដែលបងប្អូនបង្កើតរបស់ខ្ញុំគាត់ស្រឡាញ់ខ្ញុំ"។

ចំណែកឯនាយ ចឺម វិញក៏បានអះអាងខ្លួនពិតជាស្រឡាញ់ ឈុន សុវណ្ណភក្ដី ដូចជាបងប្រុសបង្កើត មិនបានទៅស្រឡាញ់ភេទដូចគ្នា ដូចអ្វីដែលសារព័ត៌មានមួយចំនួនធ្លាប់ចេញផ្សាយនោះទេ។ មួយជីវិតនេះនាយ និង បងធម៌ស្រឡាញ់តែនារី ភេទតែប៉ុណ្ណោះដូច្នេះសូមកុំយល់ច្រឡំ៕

ដកស្រង់ពី៖Sabay