Social Network

នារី​ភេទ​ទី​បី​ស្រក់​ទឹក​ភ្នែក​ពេល​បាន​ជួប Aum ផ្ទាល់ ក្រោយ​ខំ​ចំណាយ​ប្រាក់​ជា​ច្រើន​វះ​កាត់​ឲ្យ​ដូច

តារាអ៊ីនធឺណិតភេទទីបីម្នាក់ បានរំភើបចិត្តឡើងស្រក់ទឹកភ្នែកតែម្ដង ពេលបានជួបកំពូលតារាសម្ដែងថៃ Aum Patcharapa ផ្ទាល់លើវេទិកា។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ តារាម៉ូដែលកែភេទនាង Namkheng Ainarin បានមានឱកាសជួប Aum Patcharapa ដែលជាតារាក្នុងដួងចិត្តរបស់ខ្លួនតាំងពីវ័យក្មេង នៅលើឆាករបស់កម្មវិធី Toyota Buzz និងបានបង្ហាញភាពរំភើបមិនធ្លាប់មាន ទាំងឱប ទាំងថើប ថែមទាំងសារភាពទៀតថាបានចំណាយប្រាក់ជាច្រើនកែមុខមាត់ ក៏ដូចជាដើមទ្រូង ប៉ុន្តែក៏នៅមិនស្រស់ស្អាតដូចដើមទ្រូង Aum Patcharapa ឡើយ។

តារាសម្ដែងជួរមុខវ័យ ៣៩ឆ្នាំឮបែបនេះក៏ទ្រាំមិនរំភើបចិត្តមិនបាន និងបាននិយាយថានាងក៏សប្បាយចិត្តដូចគ្នាដែលមានអ្នកគាំទ្រស្រឡាញ់នាងខ្លាំងដល់ថ្នាក់នេះ។

ដកស្រង់ពី៖Sabay