Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់​មុខ​ប៉ុន្មាន​ឆ្នាំ នេត សុចរិយា ត្រឡប់​មក​វិញ​ប្រកាស​ជំនួញ​ធំ​ពាក់​ព័ន្ធ​នឹង​សូត្រ​ខ្មែរ

  • Print

អស់រយៈពេលជាង២ឆ្នាំ មកហើយដែល នេត សុចរិយា បានបន្សាត់ខ្លួនចេញពី សិល្បៈជាមួយមិត្តប្រុស ដោយទើបតែពេលនេះ នាងក៏បានប្រកាសពីការ វិលត្រឡប់ជាមួយនឹងផែនការជំនួញធំដុំមួយ ពាក់ព័ន្ធនឹងសូត្រខ្មែរ។

នៅលើបណ្ដាញសង្គម នេត សុចរិយា បានប្រាប់ថា ឥឡូវនាងបាន ត្រឡប់មកវិញហើយ។ បន្ថែមពីលើនេះ តារាស្រីតូចច្រឡឹង បានប្រាប់ Sabay បន្ថែមថា នាងនឹងវិនិយោគ ជំនួញមួយឆាប់ៗ គឺរង្វង់ប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ បន្ទាប់ពីបានរៀបចំផែនការ រយៈពេលយូរមកហើយ។

ជំនួញនោះ គឺនាងគ្រោងបើក ហាងលក់របស់ប្រើប្រាស់ ក្នុងផ្ទះធ្វើពីសូត្រខ្មែរ ដែលមានជាអាថ៌ ខ្នើយ ភួយ ជាដើម ជាប្រភេទប្រើសម្រាប់ការ តុបតែងក្នុងផ្ទះ (Home Decor)។ ហាងនេះមានឈ្មោះថា “NATRIYA HOMESILK” និងមានទីតាំងនៅ ម្ដុំវិមានឯករាជ្យ។ យ៉ាងនេះក្ដី ចរិយា បានបដិសេធបញ្ចេញ ពីទុនប្រើសម្រាប់ចំណាយលើមុខ ជំនួញដំបូងរបស់ខ្លួននេះ។

ជុំវិញការបើកមុខរបរប្លែក ក្នុងរង្វង់សិល្បករខ្មែរនេះ អតីតពិធីការិនី ទូរទស្សន៍រូបនេះ ប្រាប់ថា ជាអ្វីដែលនាងស្រឡាញ់ និងចង់ប្រើចំណែក ខ្លះដែលខ្លួនអាចធ្វើបាន ជួយលើកស្ទួយផលិតរបស់ខ្មែរ។ "និយាយទៅខ្ញុំស្រឡាញ់មុខរបរនេះយូរហើយ កាលខ្ញុំនៅរៀនមហាវិទ្យាល័យ ក៏ខ្ញុំធ្វើការខាងហ្នឹងដែរ អីចឹងខ្ញុំស្រឡាញ់តាំងពីហ្នុងមក ម្យ៉ាងក៏ចង់លើកកម្ពស់សូត្រខ្មែរយើងដែរ ព្រោះឃើញថា ឥឡូវគេបានងាក សូត្របរទេសចង់អស់ហើយ តែតាមពិតសូត្រ ខ្មែរយើងល្អណាស់ បើទោះថ្លៃបន្តិចក៏ដោយ!”។

ចរិយា បន្តថា ទន្ទឹមនឹងខ្មែរយើងងាក ទៅប្រើផលិតបរទេសមាន សូត្ររបស់ចិន សូត្រជប៉ុន វៀតណាម ថៃជាដើម នាងកត់សម្គាល់ឃើញថា បរទេសបែរជាចូលចិត្ត ប្រើសូត្រខ្មែរទៅវិញ បើទោះជាមានតម្លៃថ្លៃបន្តិច ប៉ុន្តែគុណភាពល្អជាង។ "សំខាន់ពួកគេឲ្យតម្លៃលើសូត្រយើង ព្រោះខ្មែរយើងល្បីខាងសូត្រនេះ សំខាន់របស់យើងធ្វើពី ដៃផ្ទាល់មួយសរសៃៗ ទម្រាំបាន ពួកគេឲ្យតម្លៃលើការព្យាយាម និងអត់ធ្មត់។ អីចឹងហើយ ខ្ញុំតែចង់ឲ្យមានសូត្រខ្មែរច្រើនលើទីផ្សារចឹងណាបង!”។

នេត សុចរិយា បានឃ្លាតឆ្ងាយពីសិល្បៈស្រុកអំឡុងឆ្នាំ ចុងឆ្នាំ២០១៥ បន្ទាប់ពីនាងបើកចំហទំនាក់ទំនង ជាមួយមិត្តប្រុសជនជាតិសិង្ហបុរី កាត់ ម៉ាឡេស៊ី និងអូស្ត្រាលីមក។ រយៈពេលបាត់មុខនេះ តារាស្រីរូបនេះ បញ្ជាក់ថា នាងបានទៅរស់នៅប្រទេសឥណ្ឌូណេស៊ីជាមួយគូស្នេហ៍២ឆ្នាំមកហើយ។ នាងទើបតែវិលចូលស្រុកវិញថ្មីៗ ដើម្បីធ្វើជំនួញផ្ទាល់ខ្លួនខាងលើ។ ដោយឡែកគូស្នេហ៍របស់នាង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនៅឡើយ ដោយសារតែមិត្តប្រុសរូបនោះ ជាប់កិច្ចការការងារនៅទីនោះដែរ៕

ដកស្រង់ពី៖ Sabay