Social Network

ចេញ​រូប​ពិត Huawei P20 Lite ពណ៌​ខៀវ​​​​

ពេលប្រកាសចេញ ស្មាតហ្វូនត្រកូល P ជំនាន់ថ្មី កាន់តែខិតចូលមកដល់ ដំណឹងបែកធ្លាយ ក៏ចេញមកជាបន្តបន្ទាប់។ ចុងក្រោយគេនេះ ទាក់ទងនឹងរូបរាងរបស់ Huawei P20 Lite ដែលមានពណ៌ខៀវ។

 រូបភាពដែល លេចធ្លាយចេញមក គឺជារូបភាពពិតមិនមែនរូប Render ដោយមានបង្ហាញពីកាមេរ៉ាភ្លោះ, ទ្រនាប់ស្កេនម្រាមដៃចំកណ្ដាល និង អេក្រង់មានស្នាមគន្លាក់។

គេដឹងថា P20 Lite ជាស្មាតហ្វូនស្ថិតនៅក្រោម P20 និង P20 Pro ដែលមានតម្លៃធូរថ្លៃ។ P20 Lite មានបំពាក់អេក្រង់ FullHD+ ទំហំ ៥,៨៤ អ៊ីញ, មានបំពាក់បន្ទះឈីប Kirin 659 ដែលមាន RAM ទំហំ ៤ GB និង អង្គផ្ទុកទិន្នន័យ ៦៤ GB។

ប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយ គឺការរួមបញ្ចូលគ្នា រវាងកាមេរ៉ាមេទំហំ ១៦ MP និងកាមេរ៉ាមួយទៀតទំហំ ២ MP, កាមេរ៉ាខាងមុខកម្រិត ១៦ MP និងមានថ្មទំហំ ៣០០០ mAh។

P20 Lite រំពឹងថាមានតម្លៃ ៤៥៥ ដុល្លារនៅ លើទីផ្សារអឺរ៉ុប និងបង្ហាញខ្លួននាថ្ងៃទី ២៧ ខែមីនាខាងមុខ៕

ដកស្រង់ពី៖ Sabay