Social Network

តេស្ត​ច្រើន​ដំណាក់​កាល​ទើប​ដឹង​ថា Note 8 ទៅ​មិន​រួច Galaxy S9+

វីដេអូមួយត្រូវ បានបង្ហោះផ្សាយដោយគណនី XEETECHCARE ជុំវិញការប្រៀបធៀប ល្បឿនម៉ាស៊ីន Galaxy S9 Plus និង Note 8 ដែលបង្ហាញខ្លួនឆ្នាំមុន។

ម្ចាស់គណនី YouTube មានអ្នក Subscribe ប្រមាណ ៧៨ មុឺននាក់ បានសាកល្បងជើងខ្លាំងទាំង ២ តាមដំណាក់កាលជាច្រើន។

បើកឆាកនូវ ល្បឿនបើកម៉ាស៊ីន S9 Plus ធ្វើបានលឿនជាង Note 8 បន្តិច ចំណែកឯការបើក កម្មវិធីបណ្ដាញសង្គម និងហ្គេមមាន ក្រាហ្វិកធំតូចដូចជា Subway Surfers ឬ Asphalt 8 ក៏នៅតែត្រកូល S ទទួលលទ្ធផលល្អជាង ឆ្ងាយធៀបនឹង Note Series។ ការដំណើរការអ៊ីនធឺណិតលើ Browser ក៏ S9 Plus ហាក់ស៊ីដាច់ បន្តិចធៀប Note 8 ដូច្នេះសរុបជារួមត្រកូល S ឆ្នាំ ២០១៨ ជាអ្នកឈ្នះ។

គូសបញ្ជាក់ថា លក្ខណៈសម្បត្តិគ្រឿង Note 8 ប្រើ RAM ទំហំ 6GB អមឈីប Exynos 8895 ឬ Snapdragon 835 ខណៈ S9 Plus ឆ្នាំ ២០១៨ ក៏វិវត្តដល់ជំនាន់ Snapdragon 845 ឬ Exynos 9810 ចេញពីក្រុមហ៊ុន SAMSUNG ផ្ទាល់។


ដកស្រង់ពី៖ Sabay