Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដុកក្ដួល! ខេម រៀប​រាប់​រឿង​កម្សត់​កម្រ ដែល​នាំ​ឲ្យ​ខ្លួន​ដឹង​គុណ យូឌីស្កូ ដល់​សព្វ​ថ្ងៃ

  • Print

ក្នុងសមាគមសិល្បករទាំងមូល អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា តារាចម្រៀង ខេម គឺជាអ្នកដែលឈឺឆ្អាល និងដុតដៃដុតជើងជាងគេ ក្នុងការបំផុសឲ្យមាន ការបង្កើតមូលនិធិសម្រាប់ជួយព្យាបាល ជំងឺរបស់លោក យូឌីស្កូ។

ជុំវិញរឿងរ៉ាវនេះត្រូវបាន ខេម ផ្ទាល់ អះអាងក្នុងវីដេអូផ្សាយផ្ទាល់ថា នេះដោយសារលោកនឹកគុណដល់ រៀមច្បងធ្លាប់ជួយលោកកន្លងមក។ 

តារាសំឡេងស្អករម្លឹកថា កាលពីឆ្នាំពី២០០៧ ពោលគឺក្រោយលោកជាប់ជយលាភីក្នុងកម្មវិធី Boy Band លោកបានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍មួយលើស្ពានអាកាសក្បាលថ្នល់ដែលកាលណោះ គឺលោក យូឌីស្កូ នេះហើយដែលជួយមើលថែ និងទំនុកបម្រុងទម្រាំខ្លួនជាសះស្បើយឡើងវិញ។

“កាលជាប់ជយលាភីដំបូងៗ ជីវភាពខ្ញុំពិបាកណាស់ តែពេលនោះមានបង យូ ឌីស្កូ បានទិញអាហារមកសួរសុខទុក្ខមើលថែ ហើយខ្ញុំទំពាអាហារមិនបាន គាត់យកម៉ាស៊ីនទឹកក្រឡុក មកកិនឲ្យហូបទៀត ដែលពេលនោះខ្ញុំមិនទាន់ល្បីផង គឺពិតជារំភើបណាស់ ដែលគាត់ធ្វើបែបនេះចំពោះខ្ញុំ"។ ខេម រៀបរាប់។

ជាមួយការបង្កើតមូលនិធិនេះ លោកសង្ឃឹមថាសប្បុរសជន ទាំងឡាយអាចជួយគ្នាមួយដៃមួយជើង ដើម្បីផ្គត់ផ្គង់លើការចំណាយព្យាបាល តារាចម្រៀងចាស់វស្សានេះបាន ត្បិតលោកពិតជាស្ដាយអ្នកមានសមត្ថភាពរូបនេះណាស់។

លោក យូ ឌីស្កូ គឺជាអតីតមេក្រុម ចម្រៀងតោមាស ក្នុងផលិតកម្មរ៉ៃមាស និងជាតារាបង្ហាញ ម៉ូដប្រុសដ៏ល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជា។ លោកបានធ្លាក់ខ្លួនឈឺធ្ងន់ តាំងពីចុងឆ្នាំ២០១៧ ដោយជំងឺទឹកនោមប្រៃ និងខូចក្រលៀនទាំងសងខាង ដែលតម្រូវឲ្យលោកលាងឈាមជារៀងរាល់២ដងក្នុងមួយសប្ដាហ៍។ នៅវេលាខ្សោះខ្សោយនេះ មេគ្រួសារដែលមានម្ដាយ និងប្អូនជាច្រើននាក់នេះ ត្រូវការប្រាក់ចំនួន ៥ម៉ឺនដុល្លារសម្រាប់ ទៅព្យាបាលនៅប្រទេសឥណ្ឌា៕

ដកស្រង់ពី៖ Sabay