Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្មី! ប៊ុត សីហា ព្យាយាម​លាង​ខ្លួន​ពី​អាស្រូវ​គ្រឿង​ញៀន ជា​លើក​ទី​២

  • Print

តារាចម្រៀងដែលផ្ទុះ រឿងអាស្រូវពាក់ព័ន្ធ គ្រឿងញៀនទាំងដើមឆ្នាំ ប៊ុត សីហា បានព្យាយាមចេញមុខ ជម្រះមន្ទិលជាថ្មីជុំវិញករណីនេះ។

កាលពីល្ងាចថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៨ ប៊ុត សីហា ត្រូវបានប៉ូលិសចាប់ខ្លួនពី បទប្រើប្រាស់ថ្នាំញៀន ហើយក៏ដោះលែងវិញក្រោយសួរនាំចម្លើយ និងគ្រួសារមកធានាខ្លួន។ រំលងបានប៉ុន្មានថ្ងៃ ក្រោយស្ថានទូតអាមេរិក មិនផ្តល់ទិដ្ឋាការឲ្យទៅ សម្តែងនៅទឹកដីអាមេរិក តារាប្រុសដដែលបានចេញ មុខបរិយាយតាមរយៈវីដេអូ Live ពាក់ព័ន្ធនឹងបញ្ហានេះថា លោកគ្រាន់តែគេគិញសម្ងាត់ ដែលប៉ូលិសដាក់ឲ្យ ស៊ើបអង្កេតតែប៉ុណ្ណោះ មិនមែនអ្នកជាប្រព្រឹត្ត បទល្មើសឡើយ ការចុះផ្សាយរឿងទាំងអម្បាលម៉ាន ពិតជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ លោកខ្លាំងណាស់។

ការបកស្រាយជាលើក ដំបូងទាំងរូបរាងស្រមេមស្រមាមនោះ ហាក់មិនទទួលបានផលវិជ្ជមាន ត្បិតមហាជនមួយចំនួនធំ មិនទាន់អស់ក្ដីសង្ស័យ ទើបនៅព្រឹកថ្ងៃទី១៤ មីនា នេះ ប៊ុត សីហា បានបង្ហោះលទ្ធផលធ្វើតេស្ត ពិនិត្យទឹកនោម។ ក្រដាសលទ្ធផល បានបញ្ជាក់ឲ្យឃើញច្បាស់ថា ទឹកនោមរបស់លោក មិនមានផ្ទុកសារជាតិញៀនឡើយ។ ការពិសោធន៍នោះបានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ពោលគឺជាង៣សប្ដាហ៍ ក្រោយរឿងអាស្រូវផ្ទុះឡើង៕


 

ដកស្រង់ពី៖ Sabay