Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទ​ចម្លែក​គ្មាន​កាមេរ៉ា គ្មានកម្មវិធី-ហ្គេម តែ​ហ៊ាន​លក់​ថ្លៃ​ដល់ ៤០០ ដុល្លារ

  • Print

សម្របបាននឹងចំនួនមនុស្ស ញៀនទូរសព្ទមានការកើនឡើង នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Light បានធ្វើគម្រោងផលិត ទូរសព្ទចម្លែកម៉ូឌែល Light 2 ក្រោមការរៃអង្គាសថវិកា ២៥០ ០០០ ដុល្លារលើគេហទំព័រ Indiegogo។

អ្នកអាចកក់ទុក មុនបានក្នុងតម្លៃ ២៥០ ដុល្លារ តាមគេហទំព័រខាងលើ ឬចំណាយពេញថ្លៃដល់ ៤០០ ដុល្លារ នៅពេលទូរសព្ទផលិត បានដោយជោគជ័យ។

ប្រើប្រព័ន្ធ Touchscreen E-Ink អមឈីប Qualcomm MSM8909W ហើយទូរសព្ទចម្លែក ឲ្យឈ្មោះពិសេស Dumb Phone មានមុខងារ ប្រើប្រាស់សំខាន់ៗ ត្រឹមការ Call ចេញចូល, ផ្ញើសារ, ប្រព័ន្ធ GPS, មើលអាកាសធាតុ និងកំណត់នាឡិការោទ៍ ដោយពុំគាំទ្រការបើកកម្មវិធី-ហ្គេមណាមួយឡើយ។ ដំណើរការលើទំហំ RAM 1GB និង ROM 8GB ឆ្លងកាត់រន្ធឆាក USB-C អមថាមពលថ្ម ៥០០ mAh អាច Standby បាន ៥ ថ្ងៃ និង Call សុទ្ធសាធបាន ៥ ម៉ោងផ្អែកតាមប្រព័ន្ធ LightOS នីមួយៗ។

ដកស្រង់ពី៖ Sabay