Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណឹង​ថ្មី​ថា​ Nokia 9 ក៏​មាន​ក្បាល​ឆក​ដែរ

  • Print

វិបសាយ Nokia Power User បានចេញផ្សាយដំណឹង ដែលអះអាងថាទទួលបានអំពី ប្រភពគួរទុកចិត្តមួយពី ប្រទេសចិន ពាក់ព័ន្ធនឹង Nokia 9 ដែលគេរំពឹងថានឹង ប្រកាសចេញនាខែកញ្ញាខាងមុខ។

ផ្អែកតាមប្រភពខាងលើ ឲ្យដឹងថា Nokia 9 នឹងមានទ្រនាប់ស្កេន ម្រាមដៃក្រោមផ្ទៃអេក្រង់ ហើយអេក្រង់ផ្នែកខាងមុខ នឹងមានស្នាមគន្លាក់ថែមទៀតផង ដែលអាចមានលក្ខណៈស្រដៀងនឹង iPhone X។

តាមរយៈដំណឹងលេចធ្លាយនេះ រូបភាព Render របស់ Nokia 9 ត្រូវបានបង្កើតឡើង ដោយមានស៊ុមអេក្រង់ស្ដើង និងមានតួខ្លួនដែលដូចគ្នានឹង Nokia 7 Plus។

ចាប់តាំងពី Apple បង្ហាញចេញ iPhone X ដែលមានអេក្រង់ឆក វាបានក្លាយជាទំនោរពេញ និយមមួយសម្រាប់ក្រុមហ៊ុន ផលិតស្មាតហ្វូនដទៃ។ ជាក់ស្ដែងនៅក្នុងកម្មវិធី MWC ឆ្នាំ ២០១៨ មានស្មាតហ្វូន អេក្រង់ឆកមិនតិចទេ បានបង្ហាញវត្តមាន។ ហេតុនេះការដែលក្រុមហ៊ុន HMD Global សម្រេចចិត្តប្រើ រចនាបថក៏មិនមានអ្វីគួរ ឲ្យភ្ញាក់ផ្អើលនោះទេ៕

 

ដកស្រង់ពី៖ Sabay