Social Network

ច្បាស់​ការ​ហើយ! ដឹង​ថ្ងៃ​ពិត​ប្រាកដ OPPO F7 មក​ដល់​ខ្មែរ

ទូរសព្ទមាន កាមេរ៉ាមុខធំ OPPO F7 នឹងមកដល់ កម្ពុជានៅថ្ងៃទី២០ មេសា ខាងមុខនេះហើយ។

នេះបើតាម ការបង្ហោះនៅលើផេកហ្វេសប៊ុក ផ្លូវការ OPPO Cambodia។ ការមកដល់របស់ Smartphone សេរ៊ីចុងក្រោយនៃក្រុមហ៊ុន OPPO នេះ នឹងធ្វើឡើងនៅ សណ្ឋាគារសុខា ហើយថែមទាំងមានផ្សាយផ្ទាល់ លើផេកហ្វេសប៊ុក OPPO Cambodia នៅម៉ោង ៧ល្ងាចផងដែរ។

OPPO F7 មានកាមេរ៉ា មុខដល់ទៅ 25MP ដោយប្រើ Sensor IMX576 ធំបំផុតរបស់ Sony មានអេក្រង់ LTPS IPS LCD ទំហំ ៦,២៣អ៊ីញ លាតប្រហែល ៨២,៥% នៃផ្ទៃខាងមុខ ដំណើរការដោយ Android Oreo បំពាក់បន្ទះ Chip Helio P60, RAM 4 ឬ 6GB ម៉ាស៊ីនទំហំ 64 ឬ128GB ហើយអាចបន្ថែម microSD បានដល់ 256GB ផងដែរ៕

ដកស្រង់ពី៖ Sabay