Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​សង្ហា​បែប​ហ្នឹង​​ មុំ សុធារ៉ា ទទួល​បាន​តម្លៃ​ខ្លួន​​​ថ្លៃ​ប៉ុន្មាន​​?

  • Print

មួយរយៈចុងក្រោយ នេះកំលោះសង្ហា មុំ សុធារ៉ា បានលេចមុខ ក្នុងខ្សែភាពយន្តភាគ និងខ្នាតធំជាបន្តបន្ទាប់ ដល់ថ្នាក់ធ្វើឲ្យរូបគេរវល់ស្ទើរតែរក ពេលសម្រាកមិនចង់បាន។

ចំណែកឯតម្លៃ ខ្លួនវិញក្នុង១ រឿង សុធារ៉ា ទទួលបានមិនចាញ់ តារាសម្ដែងវ័យក្មេង រួមជំនាន់ជាមួយគ្នាប៉ុន្មានឡើយ។ ជុំវិញតម្លៃខ្លួនក្នុងការថត ភាពយន្តខ្នាតធំ និង រឿងភាគនេះដែរ មុំ សុធារ៉ា បានឲ្យដឹងថា ចំពោះខ្សែភាពយន្តភាគ ចន្លោះពី ២៥ ទៅ ៣០ភាគ លោកទទួលបានតម្លៃខ្លួន ៣ ៥០០ដុល្លារអាមេរិក ទៅ ៤ ០០០ដុល្លារ។

ប្រសិនបើរឿងភាគចាប់ពី ៤០ ភាគឡើងទៅលោក ទទួលបានចាប់ពី ៤ ៥០០ ទៅ ៥ ៥០០ តម្លៃនេះស្ថិតនៅ លើការចរចាគ្នាទៀត។ រីឯរឿងខ្នាតធំដាក់ បញ្ចាំងនៅរោង កុនវិញក្នុង១រឿង មុំ សុធារ៉ា ធ្លាប់ទទួលបាន ពីម្ចាស់ផលិតកម្មពី ៣ ០០០ ទៅ ៤ ០០០ ដុល្លារអាមេរិក ហើយតម្លៃដែលកំណត់ ខាងលើនេះកន្លងមកខ្លួនធ្លាប់ ទទួលបានពីម្ចាស់ផលិតកម្ម មួយចំនួនរួចមកហើយដែរ។

តួឯកប្រុសក្នុងរឿង"ក្មេងទី៦" និយាយថា៖" តម្លៃខ្លួនថតរឿងដែល ខ្ញុំបានរៀបរាប់ខាងដើមហ្នឹង គឺអាស្រ័យទៅលើ ទីតាំងជិត ឬ ឆ្ងាយទៀតណាអូន។ តម្លៃខ្លួនហ្នឹងខ្ញុំទើបតែឡើង នៅពាក់កណ្ដាលឆ្នាំ ២០១៧ នេះឯងបើគិតទៅ ជាងកន្លះឆ្នាំ"។ កន្លងមក មុំ សុធារ៉ា ធ្លាប់សម្ដែងខ្សែភាពយន្តភាគ និងខ្នាតធំមួយចំនួនដូចជា រឿង "ប៉ាម៉ាក់ប្រជែងកម្ម" “ស្លឹកចាក" “ជញ្ជីងជីវិត" “ខ្នោះបេះដូង" “ក្មេងទី៦" និងរឿងមួយចំនួនទៀត៕

ដកស្រង់ពី៖ Sabay