Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របៀប​កំណត់​ការ​ថត​វីដេអូ​លើ iPhone X អោយ​មាន​គុណភាព​ខ្ពស់ មិន​ចាញ់​ពពួក​កាមេរ៉ា DSLR

  • Print

សព្វថ្ងៃនេះ គឺជាសម័យនៃការពេញនិយមថតរូបភាព និងថតរូបខ្លូនឯង តាមរយៈកាមេរ៉ា ស្មាតហ្វូន

ដើម្បីផ្តិតយករូបភាព ដ៏ស្រស់ស្អាត នៅតាមទីកន្លែងនានា តែប្រសិនបើអ្នក មានស្មាតហ្វូន ដែលមានកាមេរ៉ា អាចថតរូបភាព បាន កាន់តែច្បាស់ទៀតនោះ វានឹងធ្វើអោយយើង ពេញចិត្តផងដែរ មិនថាជាការផ្តិត យករូបភាព ឬថតជាវីដេអូនោះ។

ហើយសម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការណែនាំនូវគន្លឹះល្អមួយ សម្រាប់អ្នកប្រើប្រាស់ iPhone X ពីរបៀបថតវីដេអូ អោយ កាន់តែល្អ មិនចាញ់ពពួកកាមេរ៉ា DSLR ប៉ុន្មានទេ។ អញ្ចឹង ដើម្បីទទួលបានវីដេអូ ដែលថតចេញមក មានគុណភាពនោះ គឺអ្នកត្រូវធ្វើការ កំណត់កម្រិត នៃទំហំការថតវីដេអូ ជាមុនសិន តាមរបៀបងាយៗ ដូចខាងក្រោមនេះ៖

 

1.    ជំហ៊ានទីដំបូង៖ សូមចូលទៅកាន់ Settings លើ iPhone X បន្ទាប់មក អូសចុះក្រោមបន្តិច ស្វែងរកកន្លែង Camera ហើយធ្វើការ ចុចចូល។

 

2.    ជំហ៊ានបន្ទាប់៖ ពេលនោះ សូមចុចចូលត្រង់ Record Video ហើយជ្រើសរើសទំហំ 4K ក្នុងកម្រិតណាមួយ ដូចជា 24 fps, 30 fps និង 60 fps (សម្រាប់កម្រិត 30 fps & 60 fps គឺល្អ ដោយអ្នកអាចរើស មួយណាក៏បានដែរ) រួចចុចថយក្រោយ ត្រង់ពាក្យ Camera។ ធ្វើការចុចចូលកន្លែង Format ម្តង ហើយចុចជ្រើសយក High Efficiency ដើម្បីទទួលបានគុណភាព ខ្ពស់ជាការស្រច។

ក្រោយពីអ្នកបានកំណត់តាម ការបង្ហាញពីខាងលើ រួចហើយនោះ រាល់ការថតវីដេអូ ចេញពី iPhone X របស់អ្នក នឹងទទួលបាន គុណភាពច្បាស់ល្អ មិនចាញ់ពពួក កាមេរ៉ា DSLR ប៉ុន្មានទេ។ ដូច្នេះ នេះគ្រាន់តែជាគន្លឹះខ្លី និងងាយៗមួយ ដែលអ្នកគួរ សាកល្បងកំណត់ ហើយសម្រាប់ប្រិយមិត្ត ដែលបានដឹងរួចហើយ ក៏អាចធ្វើការ ចែករំលែកបន្តបាន ផងដែរ។