iOS 11.3 មានបន្ថែមនូវ មុខងារថ្មីៗដូចជា Battery Health និងកាប់អាប់ដេត ARKit ជាដើម។
អ្វីគួរឲ្យសោកស្ដាយ នោះប្រសិនបើ iPhone 8/8 Plus ដែលធ្លាប់ជួសជុល អេក្រង់តាម ហាងមិនផ្លូវការ iOS ជំនាន់ថ្មីនេះនឹងធ្វើឲ្យទូរសព្ទអ្នក លែងដំណើរការ។ ផ្អែកតាមចុះផ្សាយរបស់ Motherboard អ្នកប្រើប្រាស់ iPhone 8/8 Plus មួយចំនួនដែលបានជួសជុលអេក្រង់តាមហាង មិនផ្លូវការ បានរាយការណ៍ថា iPhone របស់ពួកគេ គាំងចុចមិនទៅ ក្រោយអាប់ដេតទៅកាន់ iOS 11.3។
តាមការលើកឡើងរបស់អ្នក ជួសជុលមួយរូបប្រចាំហាង ដែលមានទីតាំងនៅរដ្ឋ Ohio បានឲ្យដឹងថា បញ្ហានេះប្រហែលជា ជាប់ទាក់ទងនឹង Microchip ដែលធ្វើឲ្យអេក្រង់ iPhone 8 មានដំណើរការ មិនដំណើរការជាមួយ អេក្រង់ដែលមិនមែន ផលិតដោយ Apple។
គួរដឹងថា កាលពីខែតុលា ឆ្នាំកន្លងទៅ បញ្ហាស្រដៀងគ្នានេះ បានកើតឡើងម្ដងដែរ ប៉ុន្តែ Apple បានបញ្ចេញការអាប់ដេត Software ដើម្បីដោះស្រាយភ្លាមៗ។ ទាក់ទងនឹងបញ្ហាថ្មីនេះវិញ គេមិនទាន់ឃើញមានប្រតិកម្មពីក្រុមហ៊ុន Apple នៅឡើយទេ៕
ដកស្រង់ពី៖ Sabay