Social Network

ច្បាស់​ការ​ហើយ​ព័ត៌មាន នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​​

ដំណឹង នី រតនា ភ្ជាប់ពាក្យជាមួយនារី រូបស្រស់សោភាកូនអ្នកជំនួញម្នាក់ កំពុងតែធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យមតិមួយចំនួនមានការសួរដេញដោលថា៖"តើជាការពិតទេ ចំពោះព័ត៌មានតារាចម្រៀងមកពីខេត្ត កំពង់ធំ រូបនេះភ្ជាប់ពាក្យ?”។

ពាក់ព័ន្ធព័ត៌មានខាងលើ នី រតនា ជាភាគីដែលពាក់ព័ន្ធបានឲ្យដឹងថា ជាការពិតខ្លួន និងអនាគតគូដណ្ដឹងបានស្រឡាញ់មើលចិត្តថ្លើមគ្នាមានរយៈពេលយូរគួរសមដែរហើយ ទើបសម្រេចឲ្យឪពុកម្ដាយចូលស្ដីដណ្ដឹង និងភ្ជាប់ពាក្យនៅចុងខែ មេសា ឆ្នាំ ២០១៨ នេះតែម្ដងទៅ។

ម្ចាស់ពាន Cambodian Idol រដូវកាលទី១ រូបនេះបន្ថែមថា ក្រោយពីភ្ជាប់ពាក្យរួច ចំពោះគម្រោងរៀបការនៅពេលណានោះខ្លួនមិនទាន់ដឹងច្បាស់ទេ អ្វីគ្រប់យ៉ាងគឺអាស្រ័យទៅលើពេលវេលា នៅថ្ងៃខាងមុខទៀត។

“ អនាគតគូដណ្ដឹងខ្ញុំគាត់គឺជាកូនអ្នកជំនួញម្នាក់នៅភ្នំពេញបង ពួកយើងស្រឡាញ់គ្នាយូរគួរសមដែរហ្នឹងមុន នឹងភ្ជាប់ពាក្យ ហើយឈ្មោះ និងរូបរាងគាត់ខ្ញុំសុំលាក់សិន ប៉ុន្តែខ្ញុំនឹងបង្ហាញនៅថ្ងៃភ្ជាប់ពាក្យខាងមុខនេះ"។ នេះបើតាម នី រតនា បញ្ជាក់៕

ដកស្រង់ពី៖Sabay