សម្រាប់ប្រិយមិត្ត កំពុងស្វែងរកទិញម៉ាស៊ីន Laptop ដែលមានកម្លាំងខ្លាំង សម្រាប់យកទៅលេងហ្គេម
ឬធ្វើការធ្ងន់ៗជាមួយនឹងកម្មវិធីក្រាហ្វិចឌីហ្សាញ ដោយប្រើប្រាស់ក្រាហ្វិចកាត GTX 1060 នោះ អាចក្រលេកមកមើលម៉ូឌែឡ GP62MVR 7RFX បាន ជាប្រភេទ Gaming Notebook មានតម្លៃធូថ្លៃល្មម សម្រាប់ទីផ្សារបច្ចុប្បន្ន ប្រើប្រាស់ CPU ជំនាន់ទី 7 ត្រូវបានរចនាឡើងបានល្អជាមួយគុណភាព និងមានមុខងារល្អៗជាច្រើន ដែលជួយទៅដល់កិច្ចការរបស់អ្នកបាន។
MSI ម៉ូឌែឡ GP62MVR 7RFX ស្ថិតនៅខ្សែស្រឡាយ Leopard មានរចនាបថភាគច្រើនដូចទៅនឹងម៉ូឌែល GP62M និង GP72M ដែរ មានក្ដារចុចមានភ្លើង RGB ការពារខ្លួនដោយលោហៈនៅផ្នែកខាងលើ និងខាងក្រោមការពារដោយជ័រស្វិត អាចដោះដាក់បន្ថែម ឬផ្លាស់ប្ដូរផ្នែករឹងមួយចំនួនផ្សេងទៀតដូចជា RAM, HDD និង SSD។ សម្រាប់ទីផ្សារស្រុកខ្មែរ គិតមកដល់ដើមខែឧសភានេះ ម៉ូឌែលនេះបានលក់អស់ជាច្រើនគ្រឿងមកហើយ ហើយប្រិយមិត្តកំពុងអានអត្ថបទព័ត៌មាននេះក៏អាចស្វែងរកទិញវាបានផងដែរ ជាមួយនឹងកម្លាំងម៉ាស៊ីនដូចខាងក្រោម៖
• CPU Intel Core i7 7700HQ
• RAM DDR4 ទំហំ 16GB អាចឡើងទៅ 32GB
• Hard Disk Drive 1000GB
• SSD (ជាជម្រើសរបស់អ្នកប្រើប្រាស់) @PCIe NVMe
• nVIDIA GeForce GTX 1060 ទំហំ 3GB GDDR5
• អេក្រង់ 15.6 អ៊ីញ ប្រភេទ Anti-Glare កម្រិត Full HD @120Hz
• ដំណើរការដោយ Windows 10 Home 64-bit
• ផ្គត់ផ្គង់អគ្គិសនីដោយថ្ម Li-Ion 6-Cell
• ឆ្នាំសាកកម្លាំង 180W
• កម្រាស់ 22 មីលីម៉ែត្រ
• ទម្ងន់សរុប 2.2 គីឡូក្រាម
• ធានារយៈពេល 2 ឆ្នាំពេញ
រន្ធ I/O សម្រាប់តភ្ជាប់ក៏មិនខុសពីម៉ូឌែលផ្សេងៗ ដែលមានតម្លៃប្រហាក់ប្រហែលវានោះទេរួមមានដូចជា៖
• USB 2.0 x 1
• USB 3.0 x 2
• HDMI x 1
• Mini DisplayPort x 1
• USB 3.0 type C
• Card Reader
• LAN
• រន្ធកាស 3.5mm x 1
• រន្ធ Mic x 1
កម្លាំងម៉ាស៊ីនប៉ុន្នេះមិនខ្លាំងកប់នោះទេ តែវាល្មមសម្រាប់ការលេងហ្គេមកម្រិតក្រាហ្វិច Medium សម្រាប់ហ្គេមចេញថ្មីៗ ឬអាចលេងកម្រិតក្រាហ្វិច High/Ultra សម្រាប់ហ្គេមទូទៅល្មមៗមួយចំនួន ពិសេសហ្គេម Online តែម្ដង។ សម្រាប់តម្លៃប្រហាក់ប្រហែល 1299$ នាពេលបច្ចុប្បន្ន អ្នកមានសិទ្ធិក្លាយជាម្ចាស់របស់ GP62MVR 7RFX បាន ដោយអាចនឹងមានហាងមួយចំនួន កំពុងមានកម្មវិធី Promotion ផងដែរ ជាមួយនឹងការបញ្ចុះតម្លៃ ពិសេសគឺទទួលបាន កាដូ បន្ថែមជាច្រើនពីក្រុមហ៊ុននាគ MSI ទៀតផង។
ដកស្រង់ចេញពីhttp://cambo-report.com/article/12370