Social Network

អស់​ស្ទះ មាស សុខសោភា បញ្ចេញ​ប៉ុន្មាន​សន្លឹក បង្ហាញ​សម្រស់​ដើម​ទ្រូង​បង្អួត​ភ្នែក​អ្នក​គាំទ្រ

នៅក្នុងឈុតរ៉ូបវែងពណ៌ខ្មៅមួយឈុត តារាចម្រៀងផលិតកម្មថោន មាស សុខសោភា គេឃើញថានាងសិចស៊ីអស់ស្ទះ ព្រោះតែឈុតថ្មីបានបង្ហាញនូវសម្រស់ដើមទ្រូងរបស់នាង ប្លែកភ្នែកកម្រឃើញ។ ឈុតនេះ ជាស្ទីលសិល្បៈបែបថ្មីមួយទៀត ក្រៅពីការបង្ហាញសម្រស់តាមរយៈឈុតប៊ីគីនី ដែលនាងបានបង្ហាញទស្សនិកជនជារឿយៗ។

តាមរយៈរូបភាពដែលមើលទៅរបៀបជាការថតផ្សាយពាណិជ្ជកម្មនោះ មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្រខ្លះទប់មាត់មិនជាប់ ក្នុងនោះ អ្នកខ្លះសរសើរថានាងស្រស់ស្អាតខ្លាំងក្នុងឈុតខ្មៅមួយនេះ។ ដោយឡែកប្រិយមិត្តខ្លះទៀតក៏លាន់មាត់ថា មួយឈុតនេះ និមិត្តរូបរបស់គេពិតជាសិចស៊ីណាស់។

បើទោះជាយ៉ាងនេះក្ដី ក្នុងចំណោមអ្នកគាំទ្រទាំងនោះ មិនឃើញមានការរិះគន់ ក្រៅពីការភ្លាត់មាត់សរសើរឡើយ។ ប្រិយមិត្តដែលបានឃើញ មាស សុខសោភា ក្នុងឈុតនេះរួចហើយ អាចមើលម្ដងទៀត។ ដោយឡែកប្រិយមិត្តដែលមិនទាន់ឃើញទេ...តោះ ទស្សនា មាស សុខសោភា ឈុតនេះជាលើកទី១ទាំងអស់គ្នា!

ដកស្រង់ពី៖Sabay